(ភ្នំពេញ)៖ រង្វាន់ពិត ចែកដោយតម្លាភាពពី ខ្មែរ ប៊ែវើរីជីស! លោកឧកញ៉ា លាង ហួត (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានផ្តល់កិត្តិយសផ្ទាល់ក្នុងការប្រគល់រង្វាន់ខុនដូប្រណីត ជីប ម៉ុង លែន ដែលមានតម្លៃម៉ឺនរាប់ដុល្លារ ជូនដល់ដៃអតិថិជនមហាសំណាងមកពីខេត្តកណ្តាល។

លោកឧកញ៉ា លាង ហួង (ហេនរី) បានថ្លែងថា «ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនទី១បំផុតហើយនៅកម្ពុជាក៏ដូចជានៅក្នុងពិភពលោក ដែលហ៊ានដាក់រង្វាន់ធំជាខុនដូដែលមានតម្លៃរាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីជាការតបស្នងជូនអតិថិជន ដែលតែងតែជឿជាក់ និងគាំទ្រផលិតផល CAMBODIA BEER។ ការប្រគល់រង្វាន់ធំនេះ ឆ្លុះបញ្ជាំងពីឧត្តមភាពដ៏ប្រសើររបស់ ក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេមួយនេះ ដែលបានបង្កើតកំណត់ត្រាប្លែកខុសពីគេលើការផ្តល់រង្វាន់ដ៏អស្ចារ្យ»។

លោក សំអុល សំណាង ដែលជាអតិថិជនឈ្នះរង្វាន់ខុនដូប្រណីត មានទីលំនៅនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានសម្តែងអារម្មណ៍រំភើប​ និងនិយាយប្រាប់ឲ្យដឹងថា «ខ្ញុំមិននឹកស្មានថា ខ្ញុំមានសំណាងឈ្នះរង្វាន់ខុនដូដែលនៅចំកណ្តាលទីក្រុងភ្នំពេញពី CAMBODIA BEER នោះទេ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តរកអ្វីប្រៀបពុំបាន ព្រោះបន្ទប់ធំទូលាយ ស្រស់ស្អាត និងបរិយាកាសល្អ គួរឲ្យចង់រស់នៅ»

សូមអបអរដល់ លោក សំអុល សំណាង និងគ្រួសារ! តើអ្នកណាជាអតិថិជនសំណាងបន្ទាប់ឈ្នះរង្វាន់ខុនដូ ពី CAMBODIA BEER ?
CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់កាន់តែអស្ចារ្យ!
ពិសាដោយការទទួលខុសត្រូវ