(ហ្សឺណេវ)៖ ស្ថានប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានចេញប្រកាសនៅថ្ងៃចន្ទ បានសម្រេចដាក់ការហាមឃាត់រយៈពេល ៣ឆ្នាំ នៅលើអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales បន្ទាប់ពីលោកបានចាប់បង្ខំថើបបបូមាត់កីឡាការិនី Jenni Hermoso ដែលជាម្ចាស់ពានរង្វាន់ World Cup។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

FIFA បានលើកឡើងថា «លោក Rubiales ឥឡូវនេះបានរងការហាមឃាត់ ពីសកម្មភាពទាំងអស់ ក្នុងវិស័យបាល់ទាត់ រយៈពេល ៣ឆ្នាំ» ខណៈស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនេះ កន្លងមកជាបណ្តោះអាសន្នបានព្យួរលោក Rubiales ពីការងាររយៈពេល ៩០ថ្ងៃ បន្ទាប់ពីការថើបដោយមិនមានស្នើសុំរបស់លោក អំឡុងពេលពិធីបំពាក់មេដាយ ក្រោយពីក្រុមស្ត្រីអេស្ប៉ាញ បានឈ្នះពានរង្វាន់ Women's World Cup នៅទីក្រុង Sydney កាលពីខែសីហា។

 

កីឡាការិនី Hermoso បានលើកឡើងថា «ឧប្បត្តិហេតុនេះ បានធ្វើឱ្យនាងមានអារម្មណ៍ថា ជាជនងាយរងគ្រោះ និងដូចជាជនរងគ្រោះនៃការរំលោភបំពាន» ដ្បិតលោក Rubiales ដែលធ្លាប់បានអះអាងថា «ការថើបនោះ គឺជាការឯកភាពគ្នា» ដែលធ្វើឲ្យរូបលោកបានសម្រេចលាលែងពីតំណែងជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កាលពីខែកញ្ញា៕

https://www.channelnewsasia.com/sport/fifa-bans-rubiales-forced-kiss-spain-player-world-cup-hermoso-3883361