(ភ្នំពេញ)៖ គិតមកដល់ត្រឹមពេលនេះ នៅសស់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែលប្អូនៗថ្នាក់ទី១២ ត្រូវចូលរួម ប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិ ដើម្បីបញ្ចប់ឈ្មោះជាសិស្សវិទ្យាល័យរបស់ខ្លួន។ ជឿជាក់ថា មានប្អូនៗ ជាច្រើន កំពុងតែខ្វល់ខ្វាយរឿងការប្រឡង រឿងជ្រើសរើសជំនាញ ក៏ដូចជាមានចម្ងល់ថា តើជីវិតជានិស្សិត សាកលវិទ្យាល័យមានស្ថានភាព បែបណា? វាជារឿងដែលលំបាក  ក្នុងការផ្លាស់ប្តូរបរិបទសិក្សាពីថ្នាក់ ចំណេះដឹងទូទៅ ទៅកាន់កម្រិតឧត្តមសិក្សា ប៉ុន្តែអ្នកនឹងអាចរៀបចំខ្លួនបានយ៉ាងល្អ ប្រសិនបើអ្នក មានពត៌មានពាក់ព័ន្ធគ្រប់គ្រាន់ក្នុងដៃ។

ការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬក៏ថ្នាក់ជំនាញ ជាការសិក្សាដែលហ្វឹកហាត់អ្នក ឆ្ពោះទៅកាន់ ឯករាជ្យភាព និងមានទំនួលខុសត្រូវខ្ពស់ ដែលវាមានលក្ខណៈខុសគ្នាឆ្ងាយ ពីការសិក្សានៅថ្នាក់មធ្យមសិក្សា ដែលសិស្សត្រូវរៀន ដោយមានការដឹកនាំច្រើនពីគ្រូ។ ខាងក្រោមនេះ ជាភាពខុសគ្នាមួយចំនួន រវាងជិវិតសិក្សាក្នុងថ្នាក់មធ្យមសិក្សា និងជីវិតសិក្សាក្នុងថ្នាក់ឧត្តមសិក្សា ឬក៏ថ្នាក់ជំនាញ៖ ការរៀនសូត្រដោយឯករាជ្យ៖ ពេលអ្នករៀនក្នុងថ្នាក់មធ្យមសិក្សា មេរៀនទាំងអស់ត្រូវបានបង្រៀន ដោយលោកគ្រូ អ្នកគ្រូ ហើយក៏មានការធ្វើកិច្ចការផ្ទះខ្លះៗ ដើម្បីពង្រឹងការយល់ដឹងរបស់យើង លើមេរៀននោះ។

ខណៈការសិក្សាក្នុងថ្នាក់ឧត្តមសិក្សា អ្នកនឹងត្រូវគ្រប់គ្រងលើរបៀបរបបក្នុងការរៀន សូត្ររបស់ខ្លួន ជាទូទៅអ្នកនឹងតម្រូវឲ្យ​ធ្វើការងារស្រាវជ្រាវ និងអានឯកសារជាច្រើន ជាងការរៀននៅក្នុងថ្នាក់ ហើយគ្រាន់តែប្រគល់កិច្ចការស្រាវជ្រាវនានា តាមថ្ងៃកំណត់របស់សាស្ត្រាចារ្យ ប៉ុណ្ណោះ។ កត្តានេះហើយ ដែលធ្វើឲ្យជំនាញក្នុងការគ្រប់គ្រងពេលវេលារបស់អ្នក និងមានការអភិវឌ្ឍខ្លាំង ក្នុងថ្នាក់ឧត្តមសិក្សា។

កម្មវិធីសិក្សាដែលជម្រុញអ្នកឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំ៖ អ្នកនឹងត្រូវបានជម្រុញឲ្យចូលរូមកម្មវិធី ក្រៅម៉ោងសិក្សាជាច្រើន រួមមានការចូលរួមក្នុងសមាគមនិស្សិត សកម្មភាពកីឡា សកម្មភាពសង្គម និងការធ្វើ ការងារក្រៅម៉ោងនានា ជាក់ស្តែងដូចជា កម្មវិធីសិក្សានៅវិទ្យាស្ថានខេមអេដ ដែលជាកម្មវិធីសិក្សាស្តង់ដារ អន្តរជាតិ ដែលបង្កើតឡើងដោយយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងជំនាញបច្ចេកទេស និងជំនាញទន់  ជាហេតុធ្វើឲ្យនិស្សិតខេមអេដកាន់តែមានជំនាញបច្ចេកទេស និងទំនួលខុសត្រូវខ្ពស់ក្នុងកាងារ។ 

មិត្តភក្តិថ្មីៗដែលមកពីមជ្ឈដ្ឋានផ្សេងៗគ្នា៖ អ្នកនឹងត្រូវជួបជាមួយមិត្តរួមថ្នាក់ថ្មីៗ ដែលមកពីមជ្ឈដ្ឋាន ផ្សេងៗគ្នា ប្រវត្តិផ្សេងៗគ្នា ជាពិសេសបើអ្នកសិក្សានៅគ្រឹះស្ថានអប់រំអន្តរជាតិ ដូចជាវិទ្យាស្ថានខេមអេដ អ្នក នឹងត្រូវជួបជាមួយមិត្តរួមសាលា ក៏ដូចជាសាស្ត្រាចារ្យមកពីបណ្តាប្រទេសជាច្រើនលើពិភពលោក ជាហេតុធ្វើឲ្យ អ្នកមានឱកាសយល់ដឹងពីវប្បធម៌ចម្រុះ ជាពិសេសគឺអាចអភិវឌ្ឍន៍ភាសាអង់គ្លេសរបស់ខ្លួន ឲ្យកាន់តែល្អ ប្រសើរ។

ចំណាត់ថ្នាក់ និងការបញ្ចប់ការសិក្សា៖ អ្នកនឹងជាមនុស្សតែម្នាក់គត់ ដែលមានទំនួលខុសត្រូវលើល ទ្ធផលសិក្សារបស់ខ្លួន ដោយគ្មាននរណាម្នាក់មកបង្ខិតបង្ខំ ពីរឿងជិតដល់ថ្ងៃប្រគល់កិច្ចការសាលា ឬជម្រុញឲ្យ ខិតខំរៀនមុនពេលប្រឡងដែរ តែប្រសិនបើអ្នកចង់បានជម្រុញបន្ថែម គឺអ្នកត្រូវចូលរួមក្នុងការធ្វើកិច្ចការជាក្រុម (Group Assignment) ហើយការបញ្ចប់ថ្នាក់បរិញ្ញាបត្រទៀតសោត ក៏អ្នកត្រូវធានាឲ្យបានថា អ្នកត្រូវបញ្ចប់គ្រប់មុខវិជ្ជា ទាំងអស់ឲ្យទាន់ពេលវេលា ផងដែរ។

កាលដែលចូលទៅសិក្សានៅថ្នាក់ឧត្តមសិក្សា អាចថាជាការផ្លាស់ប្តូរសំខាន់មួយ នៅក្នុងជីវិតសិស្សានុ សិស្សគ្រប់រូប ព្រោះវាជាដំណាក់កាលសំខាន់មួយ ដែលកំណត់នូវជោគវាសនា នាពេលអនាគតរបស់អ្នក។ តែអ្នកនឹងអាចគ្រប់គ្រងការផ្លាស់នេះបានយ៉ាងល្អប្រសើរ និងមានអត្រាជោគជ័យខ្ពស់ ប្រសិនបើអ្នកចាប់ផ្តើម ដំណើរនេះ នៅកន្លែងដ៏ត្រឹមត្រូវមួយ ដូចជាវិទ្យាស្ថានខេមអេដ ជាដើម។ វិទ្យាស្ថានខេមអេដ ត្រូវបានទទួល ស្គាល់ថា ជាសាលាដែលបណ្តុះបណ្តាលទៅលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ស្របតាមស្តង់ដារ អប់រំអន្តរជាតិ ហើយក៏ជាគ្រឹះស្ថានដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានសិទ្ធក្នុងការបង្រៀនលើកម្មវិធី ACCA ក្នុងកម្រិត គុណភាពអប់រំផ្លាទីនៀម។

វិទ្យាស្ថានខេមអេដ ផ្តល់ការបង្រៀនថ្នាក់បរិញ្ញាបត្រជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ ដែលជាកម្មវិធីអាចឲ្យអ្នកទទួលបានសញ្ញាបត្រ ២ បន្ទាប់ពីបញ្ចប់ការសិក្សា។ ទីមួយ សញ្ញាបត្ររជំនាញគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រអ្នកបច្ច្េកទេសគណនេយ្យ (CAT) មកពីចក្រភព អង់គ្លេស ហើយក៏ទទួលស្គាល់ ១៨៣ប្រទេស។ តាមរយៈរបាយការណ៍ពីនាយកដ្ឋានប្រឹក្សាការងារ និស្សិតខេមអេដ ៩៨% ទទួលបានការងារបន្ទាប់ពីបញ្ចប់ការសិក្សា ហើយភាគច្រើនធ្វើជា គណនេយ្យករ ហិរញ្ញវត្ថុ សវនករ មន្ត្រីពន្ធដារ អ្នកវិភាគអាជីវកម្ម និងបើអាជីវកម្មផ្ទាល់ខ្លួនជាដើម។

បន្ថែមពីលើជំនាញបច្ចេកទេស និស្សិតខេមអេដ ក៏ទទួលបានការពង្រឹងជំនាញចាំបាច់ក្នុងបរិបទការងារនាពេ លបច្ចុប្បន្នដូចជាជំនាញផ្នែកទំនាក់ទំនង ការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ជាពិសេសនិស្សិត ខេមអេដក៏ត្រូវបានទទួលស្គាល់ថា មានកម្រិតភាសាអង់គ្លេសល្អ ដោយហេតុថាពួកគេប្រើប្រាស់ភាសាអង់គ្លេស ជាគោលក្នុងការសិក្សាជាមួយសាស្ត្រាចារ្យជនជាតិមកពីបណ្តាប្រទេសជាច្រើន លើពិភពលោក។ កត្តាទាំង នេះហើយ ដែលធ្វើឲ្យនិស្សិតខេមអេដ តែងមានឱកាសខ្ពស់ក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។ ផ្តើមជំហាន ដំបូង ឆ្ពោះទៅកាន់មាគាជោគជ័យ ជាមួយវិទ្យាស្ថានខេមអេដនៅថ្ងៃនេះ តាមរយៈ https://cam-ed.com/ba-program/ ។ ព័ត៌មានបន្ថែម ០២៣ ៩៨៦ ៥២៣/ ០១២ ៦១៨ ៩៨៨៕