(ភ្នំពេញ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន ជេ អិន ធី អេចប្រេស ប្រចាំប្រទេសកម្ពុជា បានប្រារព្វពិធីគម្រប់ខួប៤ឆ្នាំ នៃការឈានចូលទីផ្សារកម្ពុជា។ ក្នុងនោះផងដែរ ជាការថ្លែងអំណរគុណដល់អតិថិជននិងដៃគូរសហការទាំងអស់ដែលមានការគាំទ្រនិងសហការក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ក្រោមប្រធានបទ «ដំណើរ៤ឆ្នាំមានអ្នកជានិច្ច»

ដោយមានការជួបជុំគ្នាក្នុងគោលបំណងអបអរសាទរ ពីសំណាកថ្នាក់ដឹកនាំក្រុមហ៊ុន បុគ្គលិក ដៃគូរសហការ និងអតិថិជន នូវកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធិផលកន្លងមកខណៈពេលដែលយើងទន្ទឹងរងចាំការរីកចម្រើនជាបន្តបន្ទាប់នាពេលអនាគត។

ព្រឹត្តិការណ៍នេះបានចាប់ផ្តើមជាមួយនឹង វីដេអូស្ដីពីប្រវត្តិរបស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ ២០១៩ និងការអភិវឌ្ឈន៍រមកដល់ពេលបច្ចុប្បន្នរបស់ក្រុមហ៊ុន ជេ អិន ធី អេចប្រេស។ លោក Benny Hu នាយកប្រតិបត្តិក្រុមហ៊ុន J&T Express Cambodia បានឡើងថ្លែងសន្ទរៈកថាដើម្បីថ្លែងអំណរគុណដល់បុគ្គលិក ក៏ដូចជាដៃគូរសហការទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគាំទ្រពីសំណាក់អតិថិជនជាច្រើន។

លោក Benny Hu ក៏បានធ្វើការកោតសសើរនិងលើកទឹកចិត្ដទៅកាន់បុគ្គលិកនិង ដៃគូរសហការទាំងអស់ ដែលតែងតែមានស្មារីតស៊ូ និងឆ្នៃប្រឌិត អាចបត់បែនគ្រប់កាលៈទេសៈដើម្បីឲ្យការងារសម្រេចតាមគោលដៅនីមួយៗ។

ក្នុងនោះផងដែរយើងសង្កេតឃើញថាមានវត្ដមាន លោក កែវ សុខផេង ដែលជាទូតសុឆន្ទៈ របស់ក្រុមហ៊ុន ជេ អិន ធី អេចប្រេស ខេមបូឌា។ អតិថិជនតំណាងប្រេន SOVICA ក៏ដូចជាបុគ្គលិកក្រុមហ៊ុន លោក ថន ចាន់រស្មី ដែលបានតស៊ូជាមួយក្រុមហ៊ុនអស់រយៈពេល៤ឆ្នាំកន្លងមកនេះផងដែរ ដែលបានបញ្ជាក់នូវបទពិសោធន៍និងចំណាប់អារម្មណ៍ដែលបានសហការណ៍ជាមួយគ្នាកន្លងមក ដែលសបញ្ជាក់នូវក្ដីសង្ឃឹមយ៉ាងមុតមាំនិងការជូនពរចំពោះការអភវឌ្ឃន៍របស់ក្រុមហ៊ុននាពេលអនាគត។

ការប្រារព្ធខួបលើកទី ៤ របស់ក្រុមហ៊ុន J&T Express នៅកម្ពុជា មិនត្រឹមតែជាការបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងរយៈពេល ៤ឆ្នាំកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទន្ទឹងរង់ចាំនូវការអភិវឌ្ឍន៍នាពេលអនាគតផងដែរ។ វាបង្ហាញពីការប្តេជ្ញាចិត្ត និងការរំពឹងទុករបស់ ជេ អិន ធីកម្ពុជា ក្នុងការបន្តផ្តល់ជូនអតិថិជននូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ។ ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងវិធីសាស្រ្តផ្តោតលើអតិថិជន ក្រុមហ៊ុន ជេ អិន ធី បន្តរក្សានូវសន្ទុះនៃការគាំទ្ររបស់អតិថិជនចំពោះក្រុមហ៊ុន និងរួមចំណែកដល់ការអភិវឌ្ឍន៍ឧស្សាហកម្មដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន J&T Express Cambodia នឹងបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវចក្ខុវិស័យដ៏ធំរបស់ខ្លួន ដែលផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះបន្ថែមទៀតដល់សង្គម និងអតិថិជន។ ប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវបេសកកម្ម «អតិថិជនជាគោល ប្រសិទ្ធភាពជាឫស» ។ គោលបំណងដើម្បី «ក្លាយជាសហគ្រាសដែលមាននិរន្ដរភាព» និងបង្កើតតម្លៃជាបន្តបន្ទាប់សម្រាប់អតិថិជន និងសង្គម៕