(បរទេស)៖ មនុស្សប្រហែល ១ពាន់នាក់បានប្រមូលផ្តុំគ្នានៅឯវិមានដ៏សំខាន់មួយក្នុងរដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន នាថ្ងៃអាទិត្យកន្លងទៅនេះដោយស្លៀកពាក់ជា Spider-Man ក្នុងគោលបំណងបំបែកឯតទគ្គកម្មពិភពលោកសម្រាប់មនុស្សច្រើនបំផុតស្លៀកពាក់ជាវីរបុរសក្នុងរឿងរបស់ Marvel ដ៏ល្បីល្បាញមួយនេះក្នុងទីសាធារណៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

Influencer ជនជាតិអាហ្សង់ទីនឈ្មោះ Uki Deane បង្ហោះពីការជួបជុំនេះតាមរយៈ Instagram គោលបំណងដើម្បីពីអ្វីដែលខ្លួនបានធ្វើ ឲ្យលើសពីព្រឹត្តិការណ៍មួយក្នុងខែមិថុនានៅប្រទេសម៉ាឡេស៊ី ដែលមានមនុស្សចំនួន ៦៨៥នាក់ស្លៀកពាក់ជា Spider-Man  Deane បាននិយាយថា ខ្លួនមានទំនុកចិត្តក្នុងការទទួលបានពានរង្វាន់ «Guinness World Records» ជាមួយនឹងអ្នកចូលរួមនៅទីក្រុង Buenos Aires នៅឯវិមាន Obelisk ដ៏ល្បីល្បាញ ដែលមានមនុស្សជាច្រើនក្នុង សំលៀកបំពាក់ពណ៌ខៀវតឹងណែន និងរបាំងពណ៌ក្រហម។

Deane បានប្រាប់អ្នកយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍នោះថា «ខ្ញុំចង់ហៅមនុស្សចំនួន៧០០នាក់ ហើយពីការរាប់របស់យើង យើងមានចំនួនច្រើនជាងនេះ។ យើងបានសន្មត់បានថាច្រើនជាង១ពាន់នាក់ទៅហើយ»។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ព្រឹត្តការណ៍មួយនេះ នៅមិនទាន់ទទួលបានការឆ្លើយតបណាមួយពីស្ថាប័ន Guinness World Records នោះទេ៕