(ភ្នំពេញ)៖ លោក ជី ដេវីត និង Sting កាលពីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ បានរៀបចំពិធីជប់លៀងបែប Private ជាមួយនឹងសិល្បករ-សិល្បការិនី និង អ្នកគាំទ្រដើម្បីអបអរសាទរ ការរៀបចំមហោស្រពដ៏ធំ Sting Musicverse Festival ដែលនឹងធ្វើឡើង នាពេលខាងមុខនេះ។

នៅក្នុងពិធីជប់លៀងនេះ ក៏មានការចូលរួមពីសិល្បករ និង សិល្បការិនី ដែលនឹងមានវត្តមាន នៅលើកឆាកតន្រ្តីដ៏ធំនេះផងដែរដូចជា៖ ថេណា ស៊ូលី ផេង វី ឌីណែត STEP Mina Jah Deth Above50k Redking និង Zento។

មហោស្រព Sting Musicverse Festival នឹងធ្វើឡើងនៅថ្ងៃទី ១២ វិច្ឆិកាខាងមុខនេះ នៅទីធ្លា OCIC ជ្រោយចង្វារ ចាប់ពីម៉ោង២រសៀល រហូតដល់ម៉ោង១០យប់។

តាមការបញ្ជាក់របស់ G-Devith មហោស្រពតន្រ្តីដ៏ធំនេះ រំពឹងនឹងមានអ្នកចូលរួមសរុបរហូតទៅដល់ ១ម៉ឺននាក់ ហើយនាពេលនេះសំបុត្រ ដែលបានដាក់លក់ នឹងលក់អស់មុនការរំពឹងទុកទៅទៀត។

ក្រៅពីវត្តមានរបស់សិល្បករ សិល្បការិនីក្នុងស្រុក ដែលនឹងសម្តែងនៅលើឆាកតន្រ្តីដ៏ធំនេះ ក៏មានការចូលរួមសិល្បករអន្តរជាតិផងដែរ ដូចជា DJ Soda មកពីប្រទេស កូរ៉េ និង URBOYTJ មកពីប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា Sting Muiscverse Festival គឺជាការសហការគ្នា រៀបចំរវាង Sting និង G-Devith ដើម្បីបង្កើតមហោស្រពតន្រ្តីដ៏ធំនេះឡើង ដែលការរៀបចំកម្មវិធីនេះឡើង បានចំណាយពេលរហូត ដល់ទៅ៦ខែឯណោះ៕