(បរទេស)៖ មហោស្រពភាពយន្តអន្តរជាតិសិង្ហបុរី (SGIFF) នឹងត្រឡប់វិញសម្រាប់លើក៣៤ ដែលត្រូវបានគេរំពឹងថា នឹងមានភាពយន្តជាង ១០០ចំណងជើងមកពី ៥០ប្រទេសចូលរួមប្រកួតប្រជែង។ ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ហើយនឹងមានវត្តមានរបស់តារាសម្តែងចិន Fan Bingbing ចូលរួមក្នុងរាត្រីបើកសម្ពោធផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ការបើកកម្មវិធី SGIFF នៅឆ្នាំនេះគឺមានភាពយន្ត «Tiger Stripes» ដែលបានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាខ្សែភាពយន្តម៉ាឡេស៊ីដំបូងគេ ដែលឈ្នះរង្វាន់ធំនៅមហោស្រពភាពយន្តទីក្រុង Cannes បើកឆាកបញ្ចាំងផដែរ។ បន្ថែមពីនេះ អ្នកគាំទ្ររបស់តារាសម្ដែងចិន Fan Bingbing គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះកម្មវិធី SGIFF ឆ្នាំនេះ ខណៈដែលនាងនឹងចូលរួមក្នុងរាត្រីបើកសម្ពោធព្រមទាំងចូលរួមក្នុងសកម្មភាពមួយចំនួននៃកម្មវិធីនេះផងដែរ។ បន្ទាប់មកអ្នកគាំទ្រអាចជួបនាងដោយផ្ទាល់ ឬអាចចាប់ដៃរបស់នាង ក្នុងពេលដែលនាងចូលរួមចែករំលែកអំពីរបៀបដែលនាងរុករកការងារនៅទូទាំងវប្បធម៌ចម្រុះ និងអ្វីដែលទស្សនិកជនអាចទន្ទឹងរង់ចាំនាងត្រឡប់មកវិស័យសិល្បៈឡើងវិញ ខណៈកម្មវិធីនេះនាងធ្វើនៅថ្ងៃទី០១ ខែធ្នូ។

គួរជម្រាបថា សំបុត្រសម្រាប់កម្មវិធី SGIFF នៅឆ្នាំនេះ គឺបានបើកលក់ជាសាធារណៈចាប់ពីម៉ោង១២យប់ ថ្ងៃទី២៧ ខែតុលា ជាមួយនឹងតម្លៃចាប់ពី១០ដុល្លារឡើងទៅ៕