(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ទល់នឹងក្រុមជម្រើសជាតិកាតា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនៅទីក្រុងដូហា ប្រទេសកាតា។

យោងតាមការជូនដំណឹងរបស់សហព័ន្ធ នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ បានបញ្ជាក់ថា ជំនួបមិត្តភាពដ៏កម្រនេះ កើតឡើងដោយសារការមានទំនាក់ទំនងល្អ រវាងសហព័ន្ធកីឡាបាល់កម្ពុជា ជាមួយសហព័ន្ធកីឡាបាល់ទាត់កាតា ខណៈដើម្បីពង្រឹងកិច្ចសហការល្អនេះ សហព័ន្ធកីឡាបាល់ទាត់កាតា ក៏បានអញ្ជើញក្រុមគោព្រៃកម្ពុជា ដើម្បីធ្វើការប្រកួតមិត្តភាពផ្លាស់ប្ដូរបច្ចេកទេសតែម្ដង៕