(ភ្នំពេញ)៖ ក្លិបប្រដាល់គុនខ្មែរអន្តរជាតិ KKIF បានចាប់ផ្តើមរៀបចំកម្មវិធីប្រកួតប្រដាល់ «អាណាចក្រថ្នាលគុនខ្មែរ» លើកដំបូង ខណៈប្រធានក្លិបលោកឧកញា ស្រី ចាន់ថន បានបង្ហោះសារលើបណ្តាញសង្គមថា «នេះជាលើកដំបូងសង្ឃឹមថាពុកម៉ែបងប្អូនចូលរួមនិងគាំទ្របន្តទៀត ហើយក៏សូមអធ្យាស្រ័យផងដែរ សម្រាប់ការខ្វះខាតបញ្ហាផ្សេៗ។

លោកប្រធានក្លិប KKIF បានឲ្យដឹងថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់កម្មវិធីអាណាចក្រថ្នាលគុនខ្មែររបស់យើង គឺបានចាប់ផ្ដើមជាលើកទីមួយ ហើយជាលើកដំបូងសង្ឃឹមថាពុកម៉ែបងប្អូនចូលរួមនិងគាំទ្របន្តទៀត ហើយក៏សូមអធ្យាស្រ័យផងដែរសម្រាប់ការខ្វះខាតបញ្ហាផ្សេងៗ ក៏ដូចជាបញ្ហាបច្ចេកទេសណាមួយហើយក្រុមការងាររបស់ខ្ញុំបាទ និងកែតម្រូវឱ្យបានល្អជាងមុននៅកម្មវិធីបន្ទាប់ថ្ងៃសុក្រសប្តាហ៍ក្រោយនេះ»

ជាចុងក្រោយលោកបន្តថា «ខ្ញុំបាទក៏សូម ថ្លែងអំណរគុណទៅដល់ភ្ញៀវកិត្តិយសទាំងអស់ ទាំងជាតិ និងអន្តរជាតិដែលបានចូលរួមក្នុងកម្មវិធីនេះ»។ សូមអរគុណ៕