(ភ្នំពេញ)៖ ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក OPPO Find N3 Series ចំនួន២ម៉ូដែល គឺ OPPO Find N3 និង Find N3 Flip ដែលស្មាតហ្វូនអេក្រង់បត់ទាំង២នេះ ត្រូវបានគេតាំងនាមជា «អធិរាជអេក្រង់បត់»។

ចំពោះព្រឹត្តិការណ៍នេះបានធ្វើឡើងនៅ Raffles Hotel Le Royal នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានព្រះនាង ជេនណា លោកបណ្ឌិត តាន់ មុនីវណ្ណ លោក ជី សិលា លោក អ៊ិន វិចិត្រ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមទាំង Influencers ល្បីៗ និងអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

ដើម្បីឲ្យកាន់តែមានភាពជឿជាក់ទៅលើសមត្ថភាពនៃស្មាតហ្វូនលំដាប់កំពូល OPPO Find N3 អ្នកជំនួញជោគជ័យទាំង៣រូប ដែលបានប្រើប្រាស់ស្មាតហ្វូន Find N3 មុនគេបង្អស់ក្នុងប្រទេសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះថា ការប្រើប្រាស់ទូរស័ព្ទគឺកាន់តែផ្ដល់ងាយស្រួលសម្រាប់អ្នកជំនួញដែលមានភាពមមាញឹកខ្លាំងប្រចាំថ្ងៃ ហើយក៏ជួយពន្លឿនប្រតិបត្តិការទំនាក់ទំនងជាមួយដៃគូជំនួញ និងដៃគូសង្គមផងដែរ។ OPPO Find N3 និង Find N3 Flip មានមុខងារកាន់តែសម្បូរបែប និងបង្កើនគុណភាពជាងមុន សមនឹងឈ្មោះ «អធិរាជអេក្រង់បត់» ពិតមែន។

សម្រាប់ព្រះនាងតូច ជេនណា មានបន្ទូលថា «នាងខ្ញុំបានចាប់កាន់ OPPO Find N3 Flip ដំបូងគេបង្អស់គឺមានអារម្មណ៍ថា ការរចនាមានភាពស្រស់ស្អាត តូចច្រឡឹង ងាយស្រួលក្នុងការចាប់កាន់។ មិនតែប៉ុណ្ណោះ OPPO Find N3 Flip បំពាក់ជាមួយកាមេរ៉ាដែលច្បាស់ខ្លាំង ដោយមិនចាំបាច់ធ្វើការ Edit»។

ចំណែកទូតសុច្ឆន្ទៈប្រចាំ OPPO កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថា OPPO Find N3 និង Find N3 Flip មកលើកនេះគឺពិតជាអស្ចារ្យមែនទែន ទាំងមុខងារ គុណភាព តម្លៃ ក៏ដូចជាបម្រើបម្រាស់ផ្សេងគឺកាន់តែពិសេសជាងមុនច្រើនណាស់។ កញ្ញាបញ្ជាក់ថា «នាងខ្ញុំចូលចិត្តការថតរូប គ្រាន់តែមកដល់ភ្លាម ក៏ចាប់ OPPO Find N3 និង Find N3 Flip ថតរូបភ្លែត ហើយឃើញថា រូបភាពពិតជាច្បាស់ខ្លាំងណាស់ ដូចទៅនឹងកាំមេរ៉ាអាជីពថ្លៃយ៉ាងអ៉ីចឹង»។

សូមជម្រថាបថា នេះជាដំណឹងល្អសម្រាប់អតិថិជនដើម្បីទទួលបាននូវបទពិសោធថ្មី ដែលមានបំណងចង់ Pre Order ស្មាតហ្វូនលំដាប់កំពូល OPPO Find N3 Series ទាំង២ម៉ូដែល ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងមានការថែមជូនកាដូជាច្រើនដ៏អស្ចារ្យដូចជា៖

ចំពោះការ Pre-Order ស្មាតហ្វូន Find N3 តម្លៃ $1899 ថែមជូនកាដូដូចជា៖
* បណ្ណធានាអេក្រង់រយៈពេល៦ខែ
* កាសឥតខ្សែ Enco Air3
* ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល១២ខែ។

ចំពោះការ Pre-Order ស្មាតហ្វូន Find N3 Flip តម្លៃ $999 ថែមជូនកាដូដូចជា៖
* បណ្ណធានាអេក្រង់រយៈពេល៦ខែ
* ស្រោមការពារទូរស័ព្ទ
* ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល១២ខែ៕