(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ភោជនីយដ្ឋានវាយោនរា បានប្រារព្ធកម្មវិធីគម្រប់ខួបមួយឆ្នាំរបស់ខ្លួន ក្រោមអធិបតីភាពរបស់លោកឧកញ៉ា ហ៊ួត ប្រុស ដោយមានការចូលរួមសហការជាមួយក្រុមហ៊ុនស្រាបៀរ Chang និងវត្តមានតារាកិត្តិយស លោក ហ្សូណូ ផងដែរ។

ភោជនីយដ្ឋានវាយោនរា ជាប្រភេទកន្លែងកំសាន្តមួយ ដែលមានបរិយាកាសយ៉ាងល្អ ជាប់មាត់ទន្លេបាសាក់ ដែលអាចអោយអតិថិជន ដែលមកកំសាន្តលេង បានស្រូបយកនូវខ្យល់អាកាសបរិសុទ្ធ ផ្តិតយករូបភាពដ៏ស្រស់ស្អាតថែមទៀតផងដែរ។
មិនតែប៉ុណ្ណោះ វាយោនរាមានផ្តល់ជូនជាប្រភេទ កញ្ចុះ ឡោញ ស្កាយបារ និង ផាប់ផងដែរ ដែលអាចទទួលភ្ញៀវ បានរហូតដល់ទៅជាង ៦៥០នាក់ឯណោះ។ ជាមួយនឹងទីតាំងដ៏ធំទូលាយ វាយោនរា ក៏មានទទួលរៀបចំនូវកម្មវិធីផ្សេងៗ រួមមាន កម្មវិធីខួបកំណើត កម្មវិធីសិក្ខាសិលា កម្មវិធីជប់លៀងបុគ្គលិក ព្រមទាំងកម្មវិធីពិសេសៗផ្សេងៗទៀត ទៅតាមតម្រូវការអតិថិជនទាំងអស់។

មិនត្រឹមតែទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ វាយោនរាក៏មាននូវមុខម្ហូប បែបខ្មែរ បែបអឺរ៉ុប ជាមួយនិងរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ សម្រាប់បំរើជូនដល់អតិថិជនទាំងអស់ផងដែរ។

ភោជនីយដ្ឋានវាយោនរា បើកទទួលអតិថិជនទាំងអស់ចាប់ពីម៉ោង១០ព្រឹករហូតដល់ម៉ោង១០យប់។
សម្រាប់ទូរស័ព្ទកក់តុ៖ 010 288 556
ទូរស័ព្ទសម្រាប់កក់ធ្វើ Event ផ្សេងៗ៖ 085 345 684
វាយោនរា៖ ដីឡូតិ៍ លេខ៤១ ផ្លូវលំ ភូមិកោះនរា សង្កាត់កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ផែនទី Google: https://bit.ly/3dS3m8p
Telegram:https://t.me/veayonorea
Veayo Norea • Phum Kaoh Norea, Phnom Penh, Cambodia (https://bit.ly/3dS3m8p)