(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់ Manchester United នឹងពើបប្រទះគ្នាជាមួយ Manchester City សម្រាប់ Legend ចាស់ៗនៃប្រកួតបែបលក្ខណៈសប្បុរសធម៌ ដែលនឹងត្រូវធ្វើឡើងនារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

Man City ដែលសម្រេចជ្រើសតាំងគ្រូបង្វឹកបច្ចុប្បន្នលោក Pep Guardiola ដើម្បីដឹកនាំនោះ បានសំលឹងរកជ័យជម្នះ ជាលើកទី៤ របស់ពួក ក្រោយរក្សាកំណត់ត្រាលេងមិនចាញ់ពីការជួបគ្នា ៣លើកមកនេះ។

យ៉ាងណាក៏ដោយ មេឃខៀវ Man City ដែលជាគូប្រជែងក្នុងពានលីគ Premier League របស់អង់គ្លេស បានធ្វើការកោះហៅកីឡាករចាស់ ដើម្បីលេងលាយឡំគ្នាជាមួយកីឡាករចាស់ៗបច្ចុប្បន្ន ដ្បិតខាងគូប្រជែង បិសាចក្រហម Man Utd វិញជ្រើសរើសកីឡាករនៅអំឡុងឆ្នាំ២០០០ ដល់ឆ្នាំ២០០៩ ក្នុងប្រកួតដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Old Trafford សម្រាប់ជំនួប Derby។

ជាមួយគ្នានោះដែរ Man Utd បានកោះហៅអតីតកីឡាកររបស់ខ្លួនមានដូចជា អ្នកចាំទី Peter Schmeichel និង David de Gea, Rio Ferdinand, Denis Irwin, Cristiano Ronaldo, Paul Choles, Ryan Giggs និង Wayne Rooney ជាដើម ជាមួយនឹងកីឡាករផ្សេងៗទៀតផងដែរ។

ចំណែកឯ Man City វិញបានធ្វើការកោះហៅអតីតកីឡាករ Vincent Kompany, Sergio Aguero, Yaya Toure, David Silva និងកីឡាករកំពុងលេងបច្ចុប្បន្ន Kyle Walker និង Kevin de Bruyne រួមទាំងកីឡាករផ្សេងៗទៀតដែរ៕