(ភ្នំពេញ)៖ ការដែលមានវីឡាប្រណិតច្រើនត្រូវបានគេចាត់ទុកថា ជានិមិត្តសញ្ញានៃភាពជោគជ័យមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ដំណើរនៃការប្រែក្លាយផ្ទះ ក្នុងក្តីស្រមៃរបស់អ្នកក្លាយជាការពិត អាចជាការពិបាកជាងនេះទៅទៀត។

នៅក្នុងប្រទេសកម្ពុជា មានអ្នកមានធនធានជាច្រើន ដែលមានដីធំទូលាយ ហើយមានក្តីស្រមៃចង់សាងសង់វីឡាផ្ទាល់ខ្លួន គឺជារឿងធម្មតាមួយ។ ការពិតការសាងសង់វីឡាប្រណិត គឺពោរពេញទៅដោយភាពស្មុគស្មាញ។ ការរៀបចំផែនការ និងការសម្របសម្រួលយ៉ាងម៉ត់ចត់ និងការកែសម្រួលជាច្រើនលើកច្រើនសារ ហើយនឹងការចំណាយពេលសាងសង់យ៉ាងយូរ ដែលអាចប្រែក្លាយសុបិន្តនេះ ទៅជាការខិតខំប្រឹងប្រែងដ៏ហត់នឿយមួយ។

ខាងក្រោមនេះជាកិច្ចសម្ភាសន៍មួយ ជាមួយលោក Kelvin Chua នាយកប្រតិបត្តិនៃក្រុមហ៊ុន Akram Development ដែលទើបបើកដំណើរការ គម្រោង Norea Cove Residences ដែលជាគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ប្រណិត ដែលមានទីតាំងនៅកោះនរា។

* សូមអបអរសាទរ ចំពោះការបើកសម្ពោធគម្រោងថ្មីៗនេះរបស់លោក។ ការសាងសង់វីឡាដ៏ប្រណិតមួយ ត្រូវបានចាត់ទុកថា ជាដំណើរការដ៏រីករាយសម្រាប់ម្ចាស់ផ្ទះ ប៉ុន្តែសម្រាប់អ្នកខ្លះវិញ វាអាចប្រែទៅជាការលំបាក ក៏ដូចជាបទពិសោធន៍ដ៏តានតឹងមួយ សម្រាប់ពួកគាត់ផងដែរ។ តើលោកអាចមានការណែនាំខ្លះៗ អំពីរឿងនេះបានទេ?

Kelvin Chua: បាទ ពិតជាត្រឹមត្រូវណាស់។ ការសាងសង់ផ្ទះក្នុងក្តីស្រមៃ បើស្តាប់មើលទៅដូចជារឿងដ៏សប្បាយរីករាយ ប៉ុន្តែតាមពិតទៅ នេះជាការងារដ៏ស្មុគស្មាញមួយ ហើយការប្រែក្លាយសុបិន្តនោះឱ្យក្លាយជាការពិត អាចក្លាយជាសុបិន្តអាក្រក់មួយ ប្រសិនបើយើងមើលរំលងការគ្រប់គ្រង ដោយមិនភាព ប្រុងប្រយ័ត្ន។

បញ្ហាប្រឈមដ៏ធំមួយ គឺការជ្រើសរើសស្ថាបត្យករ អ្នករចនា វិស្វករ និងអ្នកម៉ៅការសំណង់ ដែលគួរជាទីទុកចិត្ត និងអាចផ្ដល់គុណភាព ការរចនាដែលអ្នកចង់បាន។ នេះគឺជាបញ្ហាប្រឈមដ៏សំខាន់មួយ នៅក្នុងប្រទេសកម្ពុជា ដោយសារអ្នកម៉ៅការភាគច្រើននៅទីនេះ ខ្វះបទពិសោធន៍ក្នុងការសាងសង់។

គម្រោងលំនៅឋានដីធម្មតា ចំណាយពេលជាមធ្យម ២៤ខែដើម្បីបញ្ចប់ ប៉ុន្តែខ្ញុំបានឃើញឧទាហរណ៍ជាច្រើន នៃម្ចាស់វីឡាចំណាយពេលរហូតដល់ ៥-៧ ឆ្នាំដើម្បីបញ្ចប់ការសាងសង់ផ្ទះវីឡារបស់ពួកគេ។ កត្តានេះហើយដែលបង្កើតភាពតានតឹង និងភាពស្មុគស្មាញនៅក្នុងការរស់នៅប្រចាំថ្ងៃ របស់ពួកគេទាំងដែលពួកគេមានការកិច្ចការងាររវល់ រួចស្រាប់ទៅហើយ។

* បើតាមស្តាប់មើលទៅទំនងជាកិច្ចដំណើរការដ៏ស្មុគស្មាញ និងល្អិតល្អន់មួយពិតមែន។ ប្រសិនបើចង់ឲ្យគេហដ្ឋានប្រណិត របស់យើងមានលក្ខណៈខុសប្លែកពីគេ គឺរឹតតែមានបញ្ហាប្រឈមជាច្រើនទៀត ?

Kelvin Chua: ជាការពិតណាស់ ប្រសិនបើអ្នកចង់ឱ្យគ្រប់យ៉ាង ឆ្លុះបញ្ចាំងពីរចនាបទផ្ទាល់ខ្លួន តែមួយគត់របស់អ្នក គឺជាពេលដែលចាប់ផ្តើមប្រឈមនឹងបញ្ហាយ៉ាងពិតប្រាកដ។ អ្នកនឹងតំរូវឱ្យធ្វើការសម្រេចចិត្ត ចាប់តាំងពីរចនាបទនៃបន្ទប់នីមួយៗនៃវីឡារបស់អ្នក រហូតដល់ការជ្រើសរើសសម្ភារៈផ្សេងៗ រួមមានកម្រាល តុ និងទូជាដើម។ ដំណើរការនេះអាចនឹងចំណាយពេលច្រើន និងមានការនឿយហត់ទៀតផង។ ភាគច្រើនយើងឃើញម្ចាស់ផ្ទះ ដែលកំពុងសាងសង់ផ្ទះដោយខ្លួនឯង បានបោះបង់ចោលពាក់កណ្តាលទី ហើយព្រមទទួលយកគុណភាព ឬការបំពាក់សម្ភារៈតិចតួចបំផុតដើម្បី «អាចចូលទៅរស់នៅឱ្យកាន់តែឆាប់បំផុត តាមដែលអាចធ្វើទៅបាន»

* ការគ្រប់គ្រងថវិកា និងពេលវេលាក៏ជាកង្វល់មួយទៀត។ តើយើងត្រូវធ្វើដូចម្តេច ដើម្បីធានាបានថាការចំណាយលើសំណង់លំនៅឋាន មិនលើសពីការគ្រោងទុកលើសកម្រិត ក៏ដូចជាពន្យារពេលច្រើន ក្នុងការសាងសង់?

Kelvin Chua: រាល់គម្រោងទាំងអស់ គួរតែមានកញ្ចប់ថវិកាគ្រោងទុកមុន ប៉ុន្តែតាមការពិតទៅវាជារឿងធម្មតាទេ សម្រាប់ការចំណាយពិតប្រាកដ លើសពីការគ្រោងទុក។ អ្វីដែលអ្នកគួរតែធ្វើ គឺធ្វើយ៉ាងណាគ្រប់គ្រងការចំណាយថវិកា កុំឱ្យវាលើសហួសកម្រិតពេក។ ជាធម្មតា មូលហេតុចម្បងនៃការចំណាយលើសលប់ កើតឡើងនៅពេលដែលការផ្លាស់ប្តូរ ត្រូវបានធ្វើឡើងនៅពាក់កណ្តាលគម្រោង ជារឿយៗដោយសារតែការធ្វើផែនការ មិនបានល្អក្នុងការរចនាម៉ូតផ្ទះ។ អ្នកអាចមានភាពតានតឹងខ្លះ នៅពេលដែលព្យាយាម ធ្វើយ៉ាងណាឱ្យលទ្ធផលបញ្ចប់ មានគុណភាពខ្ពស់ សមស្របទៅនឹង ថវិកា និងពេលវេលាគ្រោងទុក។

ការចំណាយពេលវេលាច្រើនក៏ដោយសារតែ ការធ្វើផែនការមានវិសាលភាពទូលំទូលាយ និងការសម្រេចចិត្តមានច្រើន ដំណាក់កាល។ ម្ចាស់ផ្ទះត្រូវចេះគ្រប់គ្រងគម្រោងបើទោះបីជាគាត់ មានកាលវិភាគមមាញឹករួចទៅហើយ ដែលជាភាពតានតឹងមួយ និងចំណាយពេលច្រើនទៀតផង។ យើងខិតខំពាំនាំមកជូននូវ Super Villas របស់យើងទៅឱ្យអ្នកទិញក្នុងរយៈពេល ២៤ខែ ដើម្បីបញ្ជៀសនូវភាពតានតឹង និងការខកចិត្តសម្រាប់ពួកគេ។

* បើគិតមើលទៅដូចជាមានអ្វីច្រើន ដែលត្រូវដោះស្រាយ។ ដូច្នេះ តើមានជម្រើសអ្វីផ្សេងទៀត សម្រាប់ម្ចាស់គេហដ្ឋានទាំងអស់ដែរ ឬទេ?

Kelvin Chua: នៅ Norea Cove Residences យើងមានគោលបំណងកែសម្រួលរបៀប នៃការរស់នៅដ៏ប្រណីត ឲ្យមានភាពរលូនជាងមុន។ ពួកយើងបានប្តេជ្ញាចិត្ត ក្នុងការសម្រាលបន្ទុករបស់ម្ចាស់គេហដ្ឋានទាំងអស់ ក្នុងការចាប់ផ្តើមគម្រោងការរស់នៅបែបប្រណិត ឱ្យកាន់តែមានភាពងាយស្រួលជាងមុន តាមរយៈការបង្កើតសហគមន៍លំនៅឋាន នៅប្របមាត់ទឹក នៅប្រទេសកម្ពុជា និងការរួមបញ្ចូលគ្នានូវការរចនា បែបសហសម័យជាមួយនឹងគ្រឿងបរិក្ខារ ដែលជម្រុញដល់ការរស់នៅដ៏ត្រចះត្រចង់ របស់អ្នករាល់គ្នា។ បេសកកម្មរបស់យើង គឺដើម្បីប្រែក្លាយក្តីសុបិនរបស់អ្នកឱ្យក្លាយជាការពិត ដោយមិនមានការតានតឹងណាមួយឡើយ ។

* នៅពេលចាប់ផ្តើមសាងសង់ ជាទូទៅមានអ្នកម៉ៅការ និងអ្នកឯកទេសជាច្រើននាក់ ដើម្បីសម្របសម្រួលការងារសាងសង់។ នេះហាក់បីដូចជាកិច្ចការដ៏ស្មុគស្មាញមួយផងដែរ។

Kelvin Chua: ការសម្របសម្រួលជាមួយភាគីជាច្រើន គឺត្រូវចំណាយពេលវេលា ហើយទាមទារឱ្យមានការប្រុងប្រយ័ត្នជាបន្តបន្ទាប់។ ការប្រាស្រ័យទាក់ទងមិនច្បាស់លាស់ ឬបញ្ហាប្រឈមដែលមិនរំពឹងទុកច្រើនតែនាំ ទៅរកការពន្យារពេលដ៏ខាតបង់មួយ។ នៅ Norea Cove Residences យើងដោះស្រាយការបារម្ភទាំងនេះ របស់ម្ចាស់វីឡារបស់យើង។ យើងផ្តល់របាយការណ៍ ស្ដីអំពីវឌ្ឍនភាពនៃការសាងសង់ជាប្រចាំខែ ទៅកាន់ម្ចាស់លំនៅឋាន និងគ្រប់គ្រងគម្រោងក្នុងនាមម្ចាស់ផ្ទាល់ ហេតុដូច្នេះយើងធានាថា ពួកគេនឹងក្លាយជាម្ចាស់វីឡាដ៏ប្រណិត ប្រកបដោយភាពរលូន និងស្រស់ស្រាយ។

* បើនិយាយពីគុណភាពវិញ វីឡាប្រណិតត្រូវបានគេរំពឹងថា នឹងមាននូវស្តង់ដារពិសេសផ្ទាល់មួយ។ តើអ្នកធានាបាននូវស្តង់ដានោះយ៉ាងណាទៅ ក្នុងអំឡុងពេលដំណើរការសាងសង់?

Kelvin Chua: ការថែរក្សាគុណភាពនៃសម្ភារៈ និងគុណភាពការងារ គឺជាកត្តាចាំបាច់មួយ។ យើងប្តេជ្ញាប្រែក្លាយក្តីសុបិនរបស់អ្នកស្រុករបស់យើង ឱ្យក្លាយជាការពិត ដោយរក្សាបាននូវស្តង់ដារខ្ពស់បំផុតនៃសំណង់។ ដើម្បីសម្រេចបាននូវចំណុចនេះ យើងសហការជាមួយម៉ាកល្បីៗលំដាប់អន្តរជាតិ ដូចជា V-Zug, Gessi, Duravit, Geberit, Schindler, Blum, Olivari និង Lamitak ដែលទាំងអស់ត្រូវបានទទួលស្គាល់លំដាប់ពិភពលោក ទៅលើគុណភាព និងឧត្តមភាព។

* ទីតាំង និងតម្លៃគឺជាការពិចារណាដ៏សំខាន់ សម្រាប់ម្ចាស់លំនៅឋានទាំងអស់ តើលោកបានកំណត់តម្លៃគម្រោងវីឡានេះ បែបណាធៀបទៅនឹងគម្រោងផ្សេងៗទៀត?

Kelvin Chua: យើងសង្កត់ធ្ងន់យ៉ាងខ្លាំង លើការផ្តល់តម្លៃពិសេសដល់ម្ចាស់គេហដ្ឋានរបស់យើង ហើយទីតាំងក៏មានសារៈសំខាន់ផងដែរ ដោយយើងមិនអាចកំណត់លើសពីតម្លៃទូទៅ នៅក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាទីតាំងគម្រោងរបស់យើងនោះទេ។ អចលនទ្រព្យប្របមាត់ទឹករបស់យើង អាចមើលឃើញទេសភាពទន្លេមេគង្គ ដែលនេះពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបានឡើយ។ ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរានាពេលថ្មីៗនេះ ធ្វើឲ្យចម្ងាយពីគម្រោងរបស់យើង ទៅកាន់វិមានឯករាជ្យ និងបឹងកេងកង១ មានរយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ។

ប្រសិនបើយើងសាកពិចារណា អំពីតម្លៃវិនិយោគរយៈពេលវែង ទីតាំងគម្រោងជាយុទ្ធសាស្ត្ររបស់យើង គឺជាទីតាំងដែលម្ចាស់វីឡាត្រៀមខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍ពីតំបន់ពាណិជ្ជកម្ម និងកន្លែងកម្សាន្តជាច្រើននៅកោះនរា ដែលគ្រោងនឹងដាក់ដំណើរការនៅឆ្នាំ ២០២៤។ ទីតាំងនេះមានសក្ដានុពលដ៏ពិសេស ហើយការវាយតម្លៃដីនៅតំបន់ក្បែរនេះ នៅកោះពេជ្រ និងបឹងកេងកង១ មានតម្លៃទ្វេគុណ បើធៀបនឹងតំបន់កោះនរា។ សក្តានុពលនៃការឡើងតម្លៃអចលនទ្រព្យ គឺមានភាពធំធេងសម្រាប់ម្ចាស់វីឡារបស់យើង។

នៅពេលយើងគិតលើការរចនា ស្នាដៃ និងគ្រឿងបរិក្ខារគុណភាពបែបអឺរ៉ុប ដែលត្រូវបានដាក់បញ្ចូល ក្នុងលំនៅឋានរបស់យើង រួមផ្សំជាមួយនឹងបរិក្ខារម៉ាស៊ីនត្រជាក់កណ្តាលជាស្តង់ដារទាំងអស់ យើងមានទំនុកចិត្តថាតម្លៃលំនៅឋាន របស់យើងដែលផ្ដើមពី ៦.៣ លានដុល្លារគឺជាតម្លៃប្រកួតប្រជែងមួយគួរឱ្យកត់សម្គាល់។ គម្រោងជាច្រើនទៀតខ្វះខាតនូវការបំពាក់គ្រឿងបរិក្ខារម៉ាកល្បីៗនៅអឺរ៉ុប និងការរៀបចំស្តង់ដារម៉ាស៊ីនត្រជាក់ ប៉ុន្តែតម្លៃរបស់ពួកគេគឺចាប់ផ្ដើមពី ៤ ទៅ ៥ លានដុល្លាររួចទៅហើយ។ ហើយម្ចាស់លំនៅឋានទំនងជាត្រូវមានការចំណាយបន្ថែមប្រមាណ ១-២លានដុល្លារអាមេរិក និងត្រូវការពេលវេលាជាច្រើនសន្ធឹកសន្ធាប់ទៀត ដើម្បីធ្វើឱ្យវីឡាទាំងនេះអាចរស់នៅបានពិតប្រាកដ។ ជាងនេះទៅទៀត គម្រោងដទៃទៀតក៏មិនមានទេសភាពមាត់ទន្លេ ហើយក៏ស្ថិតនៅឆ្ងាយពីទីក្រុងផងដែរ។ ក្នុងករណី Super Villas របស់យើង ធាតុផ្សំទាំងអស់នេះត្រូវបានរួមបញ្ចូល ម្ចាស់លំនៅឋានគ្រាន់តែទិញបន្ថែម នូវគ្រឿងសង្ហារិមបន្តិចបន្តួចថែមទៀតតែប៉ុណ្ណោះ ដើម្បីចូលរស់នៅបានកាន់តែឆាប់រហ័ស។

ទស្សនវិជ្ជានៃការរចនាប្លែកៗរបស់យើង និងការប្តេជ្ញាចិត្តចំពោះឯកជនភាព នៅក្នុងសហគមន៍ដ៏សម្បូរបែបនេះ ធានាថាម្ចាស់លំនៅឋានមិនមានការព្រួយបារម្ភ អំពីអគារខ្ពស់ជុំវិញដែលអាចប៉ះពាល់ដល់ឯកជនភាព របស់ពួកគេនោះទេ។ ម្ចាស់លំនៅឋាននីមួយៗនឹងពេញចិត្តនឹងទិដ្ឋភាពស្រស់ថ្លា គ្មានរបាំងរារាំង និងបរិយាកាសស្ងប់ស្ងាត់ នៅក្នុងសហគមន៍ដ៏ប្រណីតរបស់យើង៕

1. លោក Kelvin Chua នាយកប្រតិបត្តិនៃ Akram Development

2. Norea Cove Residences

3. សាលទទួលភ្ញៀវ Norea Cove Residences