(ភ្នំពេញ)៖ ធនាគារ ហ្វីលីព បានប្រារព្ធពិធីចាប់រង្វាន់ផ្សងសំណាងលើកទី២​ ដើម្បីស្វែងរកអតិថិជន១១នាក់ ដែលនឹងឈ្នះរង្វាន់រថយន្ត Ford Ranger Wildtrak ២០២៣ និងរង្វាន់ពិសេសជាច្រើនផ្សេងទៀត ពីកម្មវិធីប្រូម៉ូសិន «ត្រឡប់មកវិញ កាន់តែអស្ចារ្យ»

កម្មវិធីចាប់រង្វាន់ផ្សងសំណាងនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

ដើម្បីគោរពទៅតាមការប្តេជ្ញាចិត្ត និងពាក្យសន្យាពីធនាគារទៅកាន់អតិថិជន ការចាប់រង្វាន់លើកទី២នេះ បានផ្តល់ជូននូវរង្វាន់ជាច្រើនដូចជា៖ រថយន្ត Ford Ranger Wildtrak 2023 (១រង្វាន់) ទូរសព្ទ Samsung Galaxy Z Fold4 (៥រង្វាន់) និងរង្វាន់ជាសាច់ប្រាក់ចំនួន៨៨៨ដុល្លារ (៥រង្វាន់)។

ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងស្មោះត្រង់ របស់ធនាគារ​ អតិថិជនដែលមានសំណាងទាំងអស់ ត្រូវបានជ្រើសរើស តាមរយៈការបង្វិលគ្រាប់ប៉េងប៉ុង ដែលសកម្មភាពនៃការចាប់រង្វាន់ទាំងមូល ត្រូវបានផ្សាយបន្តផ្ទាល់ពីទំព័រហ្វេកបុក ផ្លូវការរបស់ធនាគារ។

មិនទាន់យឺតពេលនៅឡើយទេ ក្នុងការចូលរួមកម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ! រង្វាន់ដ៏អស្ចារ្យជាច្រើនផ្សេងទៀត កំពុងរង់ចាំលោកអ្នក នៅក្នុងកម្មវិធីចាប់រង្វាន់ លើកទី៣​ ដែលនឹងប្រព្រឹត្តឡើងនាដើមឆ្នាំក្រោយ។

ដើម្បីមានសិទ្ធិចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ អតិថិជនទាំងអស់គ្រាន់តែធ្វើការបើកគណនីនៅធនាគារ​​ ហ្វីលីព ហើយដាក់ប្រាក់សន្សំចាប់ពី១,០០០ដុល្លារឡើងទៅ នោះលោកអ្នកនឹងមានឱកាស ឈ្នះរង្វាន់ជាច្រើនដូចជារថយន្ត Ford Everest Titanium 2023​ (១រង្វាន់), Samsung Galaxy Z Fold4 (៥រង្វាន់) និងរង្វាន់ជាសាច់ប្រាក់៨៨៨ដុល្លារ (៥រង្វាន់)។

សម្រាប់អតិថិជនសំណាងទាំង១១រូប ដែលបានឈ្នះរង្វាន់ពីការចាប់ឆ្នោតលើកទី២នេះ ធនាគារ ហ្វីលីព នឹងធ្វើការទាក់ទងទៅពួកគេ តាមរយៈលេខទូរសព្ទផ្នែកសេវាបម្រើអតិថិជន៖ ០៨៦ ៩៣០ ០០០/ ៨៩ ៩៨៩ ៨១៨/ ៨៨ ៤៦៥ ៩៩៩៩៕