(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសពីការដំឡើងតម្លៃសម្រាប់សេវាកម្មជាវជាច្រើនរបស់ខ្លួន រួមមាន Apple TV+, Apple Arcade និង Apple News+។ ខណៈតម្លៃថ្មីទាំងនេះនឹងចូលជាធរមានចាប់ពីថ្ងៃប្រកាសនេះតទៅសម្រាប់អតិថិជនថ្មី និងនៅថ្ងៃបន្តបន្ទាប់សម្រាប់អតិថិជនដែលមានស្រាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

Apple បានធ្វើការដំឡើងថ្លៃជាវរបស់ខ្លួនស្ទើតែរាល់ឆ្នាំដូចទៅនឹងក្រុមហ៊ុន Netflix ប៉ុន្តែចំពោះសេវាកម្មជាវ Apple Arcade និង Apple News+ នេះគឺជាការប្រកាសដំឡើងថ្លៃជាលើកដំបូង ចាប់តាំងពីពួកគេបានបើកដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ មកម្លេះ។ ខាងក្រោមនេះគឺជា តម្លៃជាវរបស់ Apple សម្រាប់រដូវការថ្មីនេះរួមមាន៖

• Apple TV+៖ តម្លៃ ៩.៩៩ដុល្លារក្នុងមួយខែ (តម្លៃដើម ៦.៩៩ដុល្លារ)
• Apple Arcade៖ តម្លៃ ៦.៩៩ដុល្លារក្នុងមួយខែ (តម្លៃដើម ៤.៩៩ដុល្លារ)
• Apple News+៖ តម្លៃ ១២.៩៩ដុល្លារក្នុងមួយខែ (តម្លៃដើម ៩.៩៩ដុល្លារ)
• Apple One Individual៖ តម្លៃ ១៩.៩៥ដុល្លារក្នុងមួយខែ (តម្លៃដើម ១៦.៩៥ដុល្លារ)
• Apple One Family៖ តម្លៃ ២៥.៩៥ដុល្លារក្នុងមួយខែ (តម្លៃដើម ២២.៩៥ដុល្លារ)
• Apple One Premier៖ តម្លៃ ៣៧.៩៥ដុល្លារក្នុងមួយខែ (តម្លៃដើម ៣២.៩៥ដុល្លារ)

ជុំវិញការដំឡើងថ្លៃនេះ Apple បាននិយាយថា ការដំឡើងថ្លៃគឺចាំបាច់ដើម្បី «បន្តវិនិយោគលើមាតិកា និងសេវាកម្មថ្មីៗ»។ លើសពីនេះទៅទៀតក្រុមហ៊ុនបាននឹងកំពុងវិនិយោគយ៉ាងច្រើននៅក្នុងសេវាកម្មបង់ប្រាក់របស់ខ្លួនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏បានបន្ថែមមុខងារថ្មីៗជាច្រើននៅលើ Apple TV+ និង Apple Arcade។

គួរជម្រាបដែរថា តម្លៃខាងលើនេះ គឺជាតម្លៃជាវនៅបរទេស ចំណែកឯតម្លៃនៅប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀតអាចមានការប្រែប្រួលអាស្រ័យទៅលើអត្រាប្តូរប្រាក់ឡើង និងចុះ៕