(ភ្នំពេញ)៖ ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ នឹងឈានចូលសប្តាហ៍ទី៩ ចុងសប្តាហ៍នេះ ដោយមានគូពិសេសបឹងកេត ត្រូវប៉ះព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងចំណោម ៥ប្រកួតសរុប។

គួររំលឹកផងថា បឹងកេតកាលសប្តាហ៍ទី៨ បានលេងចាញ់ក្រុម ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ២-១ នៃកំណត់ត្រាឈ្នះ៤ ស្មើ១ និងចាញ់៣ ឈរនៅចំណាត់ថ្នាក់លេខ៤ ដោយមាន ១៣ពិន្ទុ គ្រាដែលគូប្រជែងស្វាយរៀងវិញ បានយកឈ្នះគិរីវង់ ២-១ នៅពេលឆ្លងកាត់ ៨ប្រកួតដូចគ្នា ឈ្នះទាំងអស់ ឈរនៅកំពូលតារាង និងមាន ២៤ពិន្ទុ។

ខាងក្រោមនេះជាកម្មវិធីប្រកួតរបស់ក្រុមទាំង១០ ក្នុងពានខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣-២០២៤

ការប្រកួតនៅថ្ងៃសៅរ៍ ទី២៨ ខែតុលា រួមមាន៖

១៖ បឹងកេត Vs ព្រះខ័នរាជស្វាយរៀង។

ការប្រកួតនៅថ្ងៃអាទិត្យ ទី២៩ ខែតុលារួមមាន៖

១៖ គិរីវង់សុខសែនជ័យ Vs ភ្នំពេញក្រោន
២៖ អង្គរថាយហ្គឺរ Vs ណាហ្គា
៣៖ ព្រៃវែង Vs វិសាខា
៤៖ ISI ដង្កោសែនជ័យ Vs កងយោធពលខេមរភូមិន្ទ៕