(ភ្នំពេញ)៖ កម្មវិធីធ្វើបទបង្ហាញអំពី Independent Software Vendor (ISV) Roadshow ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន EZECOM សហការជាមួយក្រុមហ៊ុន AWS ដើម្បីបង្ហាញពីលក្ខណៈពិសេសនៃបច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន MongoDB, Trend Micro, Fortinet, Datadog និង Databricks ហើយវានឹងរួមចំណែកដល់ការរីកចម្រើនអាជីវកម្មនានា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។

ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា មានមោទកភាពក្នុងការប្រកាសពីកម្មវិធីធ្វើបទបង្ហាញអំពី Independent Software Vendor (ISV) Roadshow លើកដំបូងដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយសហការជាមួយដៃគូ Amazon Web Services (AWS) និង Independent Software Vendor (ISV)។

កម្មវិធី ISV Roadshow បានប្រមូលផ្តុំនូវក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោកធំៗ ដូចជា៖ Amazon Web Services (AWS), Databricks, MongoDB, Datadog, Trend Micro និង Fortinet ដើម្បីផ្តល់ដំណោះស្រាយជាច្រើនដល់អាជីវកម្ម ក្នុងការគ្រប់គ្រងទិន្នន័យ ការវិភាគ សុវត្ថិភាពទិន្នន័យ និងការតាមដានត្រួតពិនិត្យទិន្នន័យជាដើម។ កម្មវិធីទាំងនេះ នឹងជួយដល់ក្រុមហ៊ុននានា តាមរយៈហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំ ដែលធានានូវ ការប្រើប្រាស់ទិន្នន័យប្រកបដោយសុក្រិតភាព បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើនសុវត្ថិភាពតាមអ៊ីនធឺណិត។ ភាពជាដៃគូនេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត របស់យើង ក្នុងការលើកកម្ពស់អាជីវកម្ម ការពង្រឹងបច្ចេកវិទ្យាឌីជីថល និងការជំរុញឱ្យអាជីវកម្មទទួលបានជោគជ័យ នៅក្នុងបរិបទឌីជីថល ដែលកំពុងវិវត្តទៅមុខយ៉ាងលឿននៅក្នុងកម្ពុជា។

កម្មវិធី ISV Roadshow នេះ បានរៀបចំឡើងនៅសណ្ឋាគារ Sun & Moon Riverside នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ហើយរបៀបវារៈសំខាន់ៗ នៃកម្មវិធីនេះរួមមាន ការធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាឌីជីថល ដើម្បីជួយឱ្យក្រុមហ៊ុនក្នុងស្រុកអាចស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យាឌីជីថលទាំងនេះ អាចយកមកប្រើប្រាស់ដើម្បីជំរុញឱ្យស្ថាប័នរបស់ខ្លួនកាន់តែទទួលបានជោគជ័យ គន្លឹះសំខាន់ៗក្នុងការការពារសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអនុលោមស្របច្បាប់។ នៅក្នុងកម្មវិធី ISV Roadshow នេះ អ្នកជំនាញបច្ចេកវិទ្យាឌីជីថលជាច្រើន បានចែករំលែកបទពិសោធន៍ល្អៗទាក់ទងទៅនឹងយុទ្ធសាស្ត្រនានា ដែលអាចយកទៅអនុវត្តបាន ដើម្បីបង្កើនយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន និងបង្កើនការរីកលូតលាស់នៃអាជីវកម្មផងដែរ។

នៅក្នុងឱកាសនោះដែរ លោកស្រី Yuni Lee Heathcote អគ្គនាយិកា​ ក្រុមហ៊ុន Ezecom បានថ្លែងថា «​​នេះពិតជាព្រឹត្តិការណ៍ឌីជីថលដំបូងគេបង្អស់ សម្រាប់ប្រទេសកម្ពុជា ដែលរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យសាធារណៈ និងវិស័យឯកជននៅក្នុងប្រទេសកម្ពុជា តាមរយៈការជួយឱ្យ ក្រុមហ៊ុនក្នុងស្រុកប្រើប្រាស់សេវាកម្មក្លោដកាន់តែប្រសើរឡើង»។ «តាមរយៈការប្រមូលផ្តុំក្រុមហ៊ុនផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យាឌីជីថលដ៏ល្អបំផុត យើងសង្ឃឹមថានឹងជួយក្រុមហ៊ុនក្នុងស្រុកឱ្យទទួលបានសុវត្ថិភាពអ៊ិនធឺណិត ប្រសិទ្ធភាព និងប្រតិបត្តិការអាជីវកម្មកាន់ល្អប្រសើរឡើង តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាដ៏រឹងមាំរបស់ខ្លួន។ ​កម្មវិធី ISV Roadshow ​នេះ នឹង​ជំរុញ​ទាំង​វិស័យ​សាធារណៈ និង​ឯកជន​ អោយបានប្រើប្រាស់​ប្រព័ន្ធ​ឌីជីថលកម្រិតខ្ពស់»។

លោកស្រី Yuni Lee Heathcote អគ្គនាយិកា​ ក្រុមហ៊ុន Ezecom បានបន្ថែមទៀតថា «តម្រូវការសុវត្ថិភាពលើបណ្តាញអ៊ិនធឺណិតទាំងវិស័យសាធារណៈ និងឯកជន ដែលជាក្រុមហ៊ុន និងស្ថាប័ននានាកំពុងមានតម្រូវការខ្ពស់ ដោយគេតែងតែសង្កេតឃើញថាមានការបាត់បង់ទិន្នន័យ ខាតបង់ពេលវេលា ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះស្ថាប័នរបស់ខ្លួន និងរំខានដល់ផលិតភាពអាជីវកម្ម ដោយសារទិន្នន័យត្រូវបានបែកធ្លាយ ឬក្រុមចោរលួចយក» ។ «តាមរយៈការបង្ហាញពីភាពជាដៃគូ និងដំណោះស្រាយបច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន AWS យើងសង្ឃឹមថា យើងនឹងជួយឱ្យក្រុមហ៊ុននានាជៀសផុតពីការខាតបង់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ឬបញ្ហានានាដែលកើតឡើងដោយមិនដឹងខ្លួន»។

យោងតាមរបាយការណ៍ឆ្នាំ ២០២០ នៅក្នុងកាសែត Washington Post ដោយដកស្រង់របាយការណ៍របស់មជ្ឈមណ្ឌលយុទ្ធសាស្ត្រនិងការសិក្សាជាសកល និងក្រុមហ៊ុនសន្តិសុខកុំព្យូទ័រ McAfee បានលើកឡើងថា ការខាតបង់ដែលកើតឡើងពីការវាយប្រហារតាមអ៊ីនធឺណិតក្នុងឆ្នាំ ២០២០ គឺមានការកើនឡើង ហើយកើនឡើងស្ទើរតែទ្វេដងនៃចំនួនដែលបាត់បង់ចំពោះឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្នុងឆ្នាំ ២០១៨។ លើសពីនេះ របាយការណ៍ដដែលបានបញ្ជាក់ថា ការវាយប្រហារក្នុងទម្រង់ ransomware ជាមធ្យមធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុនមួយស្ថិតនៅក្រៅបណ្តាញរហូតដល់ ១៨ម៉ោង ហើយរបាយការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា ការចំណាយជាមធ្យមរបស់ស្ថាប័ន ពីការរំខានដែលបណ្តាលមកពីការវាយប្រហារតាមអ៊ីនធឺណិតបែបនេះ អាចធ្វើអោយក្រុមហ៊ុនខាត់បង់អស់រាប់រយពាន់ ហើយវិស័យហិរញ្ញវត្ថុ និងសុខាភិបាល គឺជាគោលដៅធំជាងគេ ដែលឧក្រិដ្ឋជនតាមអ៊ីនធឺណិត ផ្តោតការវាយប្រហារ។

កម្ពុជាក៏អាចជាគោលដៅមួយនៃការវាយប្រហារបែបនេះដែរ ដែលអាចធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកខាតបង់ប្រាក់រាប់លានដុល្លារ តាមរយៈការបាត់បង់ផលិតភាព អាជីវកម្ម ក៏ព្រោះតែដំណើរការបច្ចេកវិទ្យារអាក់រអួល។ ដូចគ្នានេះផងដែរ យោងតាមអ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិត Trend Micro ចាប់តាំងពីឆ្នាំ ២០១៣ ការវាយប្រហារក្នុងទម្រង់ malware មានការកើនឡើង ហើយវាបានក្លាយជាវិធីទូទៅដែលប្រើដោយឧក្រិដ្ឋជនតាមអ៊ីនធឺណិត។ នៅប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ ឧក្រិដ្ឋជនតាមអ៊ីនធឺណិតបានលួចប្រាក់ចំនួន 25 លានដុល្លារពីវិស័យ ហិរញ្ញវត្ថុរបស់ប្រទេសនេះ ដោយយកម៉ាស៊ីន ATMs ជាគោលដៅសម្រាប់ការវាយប្រហារ។ ហើយកម្មវិធីដែលងាយរងគ្រោះផ្សេងទៀត រួមមាន ប្រព័ន្ធទូទាត់ប្រតិបត្តិការលក់ (Point of Sale) ក៏ជាគោលដៅសំខាន់ក្នុងការវាយប្រហាររបស់ឧក្រិដ្ឋជនតាមអ៊ីនធឺណិតផងដែរ។

នៅកម្មវិធី ISV Roadshow អ្នកជំនាញបច្ចេកវិទ្យាឌីជីថល (Software Vendors) ដែលបានរៀបចំនាពេលថ្មីៗ នេះ លោក Kapil Jain អ្នកជំនាញផ្នែកសុវត្ថិភាព Cloud របស់ក្រុមហ៊ុន Trend Micro បានផ្តល់អនុសាសន៍លើទិដ្ឋភាពទូទៅនៃសន្តិសុខបច្ចេកវិទ្យាឌីជីថល និងការគំរាមកំហែងនានានៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជា លោកក៏បានលើកឡើងអំពីអភិបាលកិច្ច និងការអនុលោមតាមច្បាប់សម្រាប់វិស័យហិរញ្ញវត្ថុក្នុងតំបន់ និងក្នុងប្រទេសកម្ពុជាផងដែរ។ ហើយលោក Kapil ក៏បានផ្តល់ទិដ្ឋភាពទូទៅអំពីរបៀបដែលស្ថាប័ននានាអាចវាយតម្លៃហានិភ័យសុវត្ថិភាពរបស់ពួកគេបានយ៉ាងទូលំទូលាយតាមរយៈសេវាកម្មបច្ចេកវិទ្យារបស់ Amazon Web Service ជាមួយលក្ខណៈពិសេសនៃប្រតិបត្តិការការពារប្រកបដោយសុវត្ថិភាពខ្ពស់នាពេលអនាគត។

អ្នកជំនាញផ្តល់ដំណោះស្រាយបច្ចេកវិទ្យាផ្សេងទៀត ដែលមានវត្តមាននៅក្នុងកម្មវិធី ISV Roadshow រួមមានក្រុមហ៊ុន MongoDB, Databricks, Datadog និង Fortinet ។
Haley Le អ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុន Databricks បានពិភាក្សាអំពីការប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យា Databricks ដើម្បីជំរុញឱ្យក្រុមហ៊ុននៅក្នុងកម្ពុជាអាចប្រមូលទិន្នន័យដាក់ជាមួយគ្នានៅតែមួយកន្លែង​ ដើម្បីកាត់បន្ថយការចំណាយយ៉ាងច្រើនលើប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

លោក Wenqian Jin, High Tech Account Executive នៅ MongoDB បានបង្ហាញដំណោះស្រាយដើម្បីជួយឱ្យក្រុមហ៊ុនខ្មែរបង្កើនផលិតភាពរបស់អ្នកអភិវឌ្ឍន៍កម្មវិធីរបស់ខ្លួន ដោយសម្រួលដល់ប្រតិបត្តិការ និងការគ្រប់គ្រងទិន្ន័យអាជីវកម្ម។ Kenneth Foo វិស្វករផ្នែកលក់នៅក្រុមហ៊ុន Datadog បានពន្យល់ពីរបៀបដែលបច្ចេកវិទ្យា Datadog អាចជួយក្រុមហ៊ុនខ្មែរ ឱ្យរកឃើញភាពមិនប្រក្រតីដោយស្វ័យប្រវត្តិ ធ្វើការត្រួតពិនិត្យរកមូលហេតុ និងការវិភាគផលប៉ះពាល់អាជីវកម្ម ដើម្បីកាត់បន្ថយភាពរអាក់រអួលនៃប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុន និងដោះស្រាយបញ្ហានានា។ លោក Jawn Lim វិស្វករប្រចាំតំបន់​ នៅក្រុមហ៊ុន Fortinet បានផ្តល់ការយល់ឃើញយ៉ាងទូលំទូលាយ អំពីរបៀបដែលវិស័យហិរញ្ញវត្ថុនៅកម្ពុជា អាចប្រើប្រាស់ឧបករណ៍សុវត្ថិភាព ដើម្បីបង្កើនសុវត្ថិភាពក្រុមហ៊ុនរបស់ខ្លួន ដោយប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យា Cloud។

បន្ថែមពីលើការជំរុញការធ្វើឌីជីថលភាវូបនីយកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការផ្តល់ដំបូន្មានល្អៗ អំពីរបៀបប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានាពេលអនាគត កម្មវិធី ISV Roadshow ក៏ជាឱកាសដ៏មានតម្លៃក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញបច្ចេកវិទ្យា និងអ្នកជំនាញផ្នែកឌីជីថលដែលមានគំនិតដូចគ្នា។
តើលោកអ្នកមិនបានចូលរួមក្នុងកម្មវិធី ISV Roadshow ដ៏​អស្ចារ្យ​របស់​យើងដែរមែនទេ? ចូរកុំបារម្ភ លោកអ្នកនៅតែអាចមានឱកាសដើម្បីធ្វើអោយអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន ឆ្ពោះទៅកាន់ពិភពបច្ចេកវិទ្យាថ្មីបានដែរ។ ទទួលបានបទពិសោធន៍ថ្មីៗ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយពីក្រុមហ៊ុនធំៗដូចជា៖ MongoDB, Trend Micro, Fortinet, Datadog និង Databricks និងបច្ចេកវិទ្យាខ្ពស់ផ្សេងទៀតដូចជា DDoS ជាមួយក្រុមហ៊ុន Ezecom ឥឡូវនេះទៅ។

បង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់របស់លោកអ្នកជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យាដ៏អស្ចារ្យ ក្នុងការគ្រប់គ្រង ការវិភាគ ការបង្កើនការការពារសុវត្ថិភាព និងការត្រួតពិនិត្យទិន្នន័យបានល្អ។ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងបន្តនាំមុខគេក្នុងការប្រកួតប្រជែងផ្សេងៗ! ទាក់ទងមកក្រុមហ៊ុន Ezecom តាមរយៈទូរសព្ទលេខ 085 888 181 ឬចុចលីងនៅទីនេះ ដើម្បីជំរុញអាជីវកម្មឱ្យកាន់តែរីកចម្រើន ធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពកាន់តែល្អប្រសើរឡើងនៅលើអ៊ីនធឺណិត និងបង្កើនការប្រើប្រាស់ទិន្នន័យបានយ៉ាងទូលំទូលាយដើម្បីជំរុញឱ្យអាជីវកម្មកាន់តែរីកលូតលាស់ឥតឈប់ឈរ៕ https://forms.office.com/r/BF6qTfjyp3