(មីឡាន)៖ តាមរយៈជ័យជម្នះ ១-០ របស់ Juventus ទៅលើ AC Milan បានធ្វើឲ្យពួកគេ (AC) ខកខានឡើងទៅ ឈរនៅតំណែងកំពូលតារាងនៃលីគកំពូល Serie A ក្នុងសប្តាហ៍ទី៩ នៃជើងទី១ នារាត្រីថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣។

១គ្រាប់បញ្ចប់ទីបានយ៉ាងល្អរបស់កីឡាករ Manuel Locatelli នៅនាទី៦៣ បានជួយឲ្យក្រុមភ្ញៀវសេះបង្កង់ឡើងទៅឈរនៅលេខរៀងទី៣ ជាបណ្តោះអាសន្នវិញ ជាមួយនឹង ២០ពិន្ទុក្នុងដៃ ចាញ់ក្រុមលេខ២ AC Milan ១ពិន្ទុ និង ២ពិន្ទុពីក្រុមកំពូលតារាង Inter Milan។

នេះក៏ជាគ្រាប់ដំបូងរបស់កីឡាករអន្តរជាតិអ៊ីតាលី សម្រាប់រដូវកាលនេះជាមួយ Juventus ដែរ។

ម្ចាស់ផ្ទះ AC Milan បានបង្ខំចិត្តលេងតែសមាជិក ១០នាទីប៉ុណ្ណោះ តាំងពីនាទីទី៤០ មក ក៏ព្រោះខ្សែការពារ Malick Thiaw ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន ក្រោយពេលបង្កកំហុសទៅលើ Moise Kean ក្នុងឱកាសរកគ្រាប់បាល់ពីការផ្តល់មេរៀនចាញ់ជាលើកទី២ ក្នុងលីគដល់ AC គ្រាដែលសេះបង្កង់ទើបចាញ់ ១ប្រកួត ក្រោយឆ្លងកាត់ ៩លើកនារដូវកាលនេះ៕