(ស្វាយរៀង)៖ ការប្រកួតពានរង្វាន់ស្វាយរៀងសម្រាប់យុវជនអាយុក្រោម ១៨ឆ្នាំ វគ្គ ១៦ក្រុមចុងក្រោយនាចុងសប្តាហ៍នៅទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានបញ្ចប់ហើយដោយទទួលបានលទ្ធផលដូចខាងក្រោម៖

ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣
-គូទី១ ម៉ោង ២៖០០រសៀល [ព្រះខ័នរាជស្វាយរៀង ៣-០ ដារ៉ូពិទូ SPORT FC]។

ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣
-គូទី១ ម៉ោង ៨៖០០ព្រឹក [ស.ស.យ.ក ស្រុកកំពង់រោទិ៍ ១-២ ត្រកួនទែក]
-គូទី២ ម៉ោង ២៖០០រសៀល [RED BULL ១(៥)-១(៦) យុវជនគគីសោម]
-គូទី៣ ម៉ោង ៤៖០០រសៀល [M.S.T FC ៨-២ សាលាចំរើនសូនីតា]។

ក្រោយបញ្ចប់វគ្គ ១៦ក្រុមចុងក្រោយសប្តាហ៍នេះ គឺបានរកឃើញ ៨ក្រុម ដើម្បីឡើងទៅវគ្គបន្តរួមមាន៖
១៖ យុវជនរមាសហែក vs យុវជនសាមគ្គី
២៖ Blue dragon vs ពូប្រុស លីងគួយ
៣៖ ព្រះខ័នរាជស្វាយរៀង vs M.S.T FC
៤៖ ត្រកួនទែក vs យុវជនគគីសោម៕