(ភ្នំពេញ)៖ កម្មវិធីពិព័រណ៍ការសិក្សាទៅកាន់ចក្រភពអង់គ្លេស «The SpringBoard UK Study Fair» ដែលរៀបចំឡើងដោយស្រ្ពីងប៊តប្រចាំនៅកម្ពុជា (SpringBoard4Education Cambodia) និងសហការចូលរួមដោយស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃ ព្រហស្បហ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះនៅសណ្ឋាគារសូហ្វីតែលភ្នំពេញផូគីត្រា (Sofitel Phnom Penh Phokeethra) ចាប់ពីវេលាម៉ោង៩ព្រឹក ដល់ ម៉ោង៤ល្ងាច។

សូមរំលឹកផងដែរថា ពិព័រណ៍ការសិក្សានេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយនេះគឺជាលើកទី១៥ ដែលកម្មវិធីពិព័រណ៍ការសិក្សាទៅកាន់ចក្រភពអង់គ្លេស «The SpringBoard UK Study Fair» ត្រូវបានប្រារព្ធឡើង។ ពីមួយឆ្នាំទៅមួយឆ្នាំ ពិព័រណ៌ការសិក្សានេះបានទាក់ទាញ អ្នកចូលរួមយ៉ាងច្រើនកុះករ ជាពិសេសសិស្សនិស្សិតដែលកំពុងសិក្សាថ្នាក់វិទ្យាល័យ និងថ្នាក់ឧត្តមសិក្សា។

គោលបំណងក្នុងការរៀបចំកម្មវិធីនេះឡើងក៏មិនខុសពីឆ្នាំមុនៗដែរ គឺដើម្បីបង្កើនឱកាសដល់សិស្សនិស្សិតកម្ពុជាដែលមានក្តីស្រមៃចង់បន្តការសិក្សាក្រៅប្រទេស បានចួបផ្ទាល់ជាមួយតំណាងសាលា មហាវិទ្យាល័យនិងសាកលវិទ្យាល័យល្បីៗជាច្រើនមកពីចក្រភពអង់គ្លេស និងទទួលបានព័ត៌មានអំពីកម្មវិធីសិក្សា ការស្នាក់នៅ ការដាក់ពាក្យសិក្សា ការស្នើសុំទិដ្ឋាការ តម្លៃសិក្សា និងឱកាសអាហារូបករណ៍និងការដាក់អាហារូបករណ៍ជាដើម។

លើសពីនេះទៅទៀតនោះ គឺដើម្បីលើកកម្ពស់ ផ្សារភ្ជាប់ និងពង្រឹងទំនាក់ទំនងលើវិស័យអប់រំរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។

ពិព័រណ៍ការសិក្សានេះមានការចូលរួមពីសាកលវិទ្យាល័យល្បីៗចំនួន ២៦ សាកលវិទ្យាល័យ មកពីចក្រភពអង់គ្លេស ដែលនឹងមកធ្វើការបង្ហាញពីប្រព័ន្ធនៃការអប់រំ តម្លៃនៃការសិក្សា ការរស់នៅ ក៏ដូចជាឱកាសទទួលបានអាហារូបករណ៌រាប់រយកន្លែងនៅប្រទេសអង់គ្លេសផងដែរ។

លោក/កញ្ញា (name) (position) បានមានប្រសាសន៍ថា៖ «(អាចនិយាយពីចំណាប់អារម្មណ៍មកលើកម្មវិធីទាំងមូល)» សូមបញ្ជាក់ផងដែរថា ពិព័រណ៍ការសិក្សានេះត្រូវបានបើកឱ្យសាធារណជនចូលរួមដោយសេរី និងឥតគិតថ្លៃ។ ហេតុដូចនេះ យើងខ្ញុំសូមគោរពអញ្ជើញ សិស្សនិស្សិត និងអាណាព្យាបាលទាំងអស់ចូលរួមជាមួយពួកយើងនៅក្នុងកម្មវិធីពិព័រណ៍ការសិក្សាទៅកាន់ចក្រភពអង់គ្លេសដ៏ធំប្រចាំឆ្នាំ ២០២៣ នេះឱ្យបានកុះករ។

ស្ព្រីងប៊តប្រចាំកម្ពុជា (SpringBoard4Education Cambodia) បានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ដែលផ្តោតសំខាន់លើការប្រឹក្សាយោបល់លើវិស័យអប់រំនៅក្រៅប្រទេសដោយស្របច្បាប់ ជាពិសេសផ្តល់ជូននូវការប្រឹក្សា និងសេវាកម្មដោយឥតគិតថ្លៃ តាំងពីដើមរហូតដល់ចប់៕