សាលាហ៊្វូតព្រីនអន្តរជាតិ ប្រារព្ធពិធីសម្ពោធ អគារសិក្សាថ្មីសម្រាប់កម្មវិធីអប់រំកុមារតូច

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ សាលាហ៊្វូតព្រីនអន្តរជាតិ បានប្រារព្ធពិធីសម្ពោធ អគារសិក្សាថ្មីសម្រាប់កម្មវិធីអប់រំកុមារតូចរបស់ខ្លួន នៅសាខាទួលទំពូង។

មាតាបិតា អាណាព្យាបាលសិស្ស សិស្សានុសិស្ស គណៈគ្រប់គ្រង និងបុគ្គលិកសិក្សាបានចូលរួមយ៉ាងរីករាយ នៅក្នុងកម្មវិធីនេះ។

កម្មវិធីនាពេលព្រឹករួមមានមតិសំណេះសំណាលពីសំណាក់ លោក Andre Struve នាយកសាលា លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានគណៈគ្រប់គ្រងសាលា អ្នកនាង Natasha Johnson នាយិកាកម្មវិធីអប់រំកុមារតូច និង Dr. Rudi Labuschagne ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលសុខុមាលភាព និងឧត្តមភាពការងារ។ ការកម្សាន្តផ្សេងៗរួមមានសកម្មភាពសប្បាយៗសម្រាប់កុមារតូចៗ ការលេងល្បែង កម្សាន្ត និងការសម្តែងពីត្លុកកំប្លែង ដែលធ្វើឱ្យពេលវេលានាពេលព្រឹកនេះពោរពេញដោយភាព សប្បាយរីករាយ។

កម្មវិធីពិសេសនាថ្ងៃនេះ គឺការបើកសម្ពោធជាផ្លូវការនៃអគារអប់រំកុមារតូច ហើយរួមមានបន្ទប់សិក្សា ចំនួន៣ បណ្ណាល័យចំនួន១ និងទីកន្លែងសិក្សាធំទូលាយទាំងក្នុង និងក្រៅអគារ ដែលបណ្តុះឱ្យមាន ការសម្របខ្លួនតាមរយៈថ្នាក់សិក្សាដែលមានការផ្លាស់ប្តូរ ទីកន្លែងសិក្សាដោយការលេង និងការផ្តោត លើការត្រិះរិះពិចារណា។

ជាមួយសិស្សានុសិស្សជាង ១១០០នាក់ និងក្រុមការងារនៃអ្នកអប់រំ និងបុគ្គលិកសិក្សាដែលពោរពេញ ដោយការយកចិត្តទុកដាក់ជាង៣០០នាក់ សាលាហ៊្វូតព្រីនអន្តរជាតិ ទទួលបានការទទួលស្គាល់ពី សមាគមន៍WASC ផ្តល់ជូនកម្មវិធីអប់រំកុមារតូចអន្តរជាតិ និងកម្មវិធីសិក្សា និងការប្រឡងខេមប្រ៊ីជ ព្រមទាំងកម្មវិធីសិក្សាភាសាខ្មែរសម្រាប់សិស្សានុសិស្សជនជាតិខ្មែរ ដើម្បីទទួលបានសញ្ញាបត្រថ្នាក់ ជាតិពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ អគារសិក្សាសម្រាប់កម្មវិធីអប់រំកុមារតូចថ្មីនេះនឹងផ្តល់នូវវិសាលភាពដល់ក្រុមគ្រួសារហ៊្វូតព្រីន និងផ្តល់ទំនុកចិត្តដល់សហគមន៍នៃសាលាហ៊្វូតព្រីនអន្តរជាតិទាំងមូល។

សាលាមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនការសាកល្បងសិក្សាថ្នាក់មត្តេយ្យកម្រិតទាប (nursery trails) សម្រាប់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍។

ដើម្បីទទួលព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញចូលទៅកាន់៖ បន្ថែមនៅលើ ទំព័រហ្វេសប៊ុករបស់សាលា (https://www.facebook.com/footprintsschool)។

ជាមួយគ្នានេះដែរ សាលាហ៊្វូតព្រីនអន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបាន ចូលរួមចំណែកទាំងអស់ រួមមានក្រុមប្រឹក្សាភិបាលរបស់សាលា មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ និងក្រុមការងារសាងសង់អគារសិក្សា ក៏ដូចជាប្អូនៗសិស្សានុសិស្សដែលពោរពេញ ដោយភាពសប្បាយរីករាយ សម្រាប់ការធ្វើឱ្យអគារសិក្សាថ្មីស្ថាបនាឡើងរួចរាល់ជាស្ថាពរ៕