(ភ្នំពេញ)៖ សិស្សឆ្នើមមួយរូបទៀតហើយពីសាលាអន្តរជាតិ ស៊ី អាយ អេហ្វឺសត៍ គឺយុវតី មេង សេនដូរ៉ា ដែលបានទទួលអាហារូបករណ៍ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ មុខវិជ្ជាវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យតេរ៉េនតូ - the University of Toronto ក្នុងប្រទេសកាណាដា។

នេះគឺជាជោគជ័យថ្មីមួយបន្ថែមទៀតរបស់សិស្សានុសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នៅលើឆាកអន្តជាតិ ហើយភាពជោគជ័យនេះបាននិងកំពុងក្លាយជាចលនាជំរុញទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់ប្អូនៗ សិស្សានុសិស្សនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដទៃទៀតដើម្បីបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងទទួលបានជោគជ័យនៅថ្ងៃអនាគត។

គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ស ហ្វឺសត៍ ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះយុវតី សេន ដូរ៉ា និងសូមកោតសរសើរដល់ការខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបាននូវភាពជោគជ័យនៅពេលនេះ។

គួរបញ្ជាក់ថា យុវតី សេនដូរ៉ា គឺជាអតីតសិស្សដែលទើបបានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក្នុងឆ្នាំ២០២៣។ បន្ទាប់ពីបានបញ្ចប់ការសិក្សា ដោយជោគជ័យជាមួយនឹងលំដាប់ពិន្ទុល្អពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សេនដូរ៉ា បានទទួលអាហារូបករណ៍ចំនួន២ ដែលទី១ គឺអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក និងទី២ គឺអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យតេរ៉េនតូ ប្រទេសកាណាដា ដែលសេនដូរ៉ា បានសម្រេចចិត្តជ្រើសរើសសិក្សានៅក្នុងពេលនេះ៕