(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងគ្រឹះស្ថានឧត្ដមសិក្សាកសិកម្មល្បីៗចំនួន ៣ ​នៅកម្ពុជា រួមមាន សកលវិទ្យាល័យ ភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និងវិទ្យាស្ថានជាតិ កំពង់ចាម​ ​ដើម្បីបើកទ្វារស្វាគមន៍ ផ្ដល់ឱកាសការងារ ការផ្លាស់ប្ដូរបទពិសោធន៍លំដាប់អន្តរជាតិ ជាមួយអ្នកជំនាញលំដាប់ពិភពលោក និងការអនុវត្តន៍ផ្ទាល់ៗ ​នៅក្នុងក្រុមហ៊ុនស្តង់ដារលំដាប់អន្តរជាតិ ខ្មែរ ប៊ែវើរីជីស ​ដល់និស្សិតនៃសាលាទាំងបីនេះ ដោយឈរលើគោលការណ៍ចម្បង នៃការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់អន្តរជាតិ ខ្មែរ ប៊ែវើរីជីស បានឈរជើងលើទីផ្សារកម្ពុជាអស់រយៈពេល ១៤ឆ្នាំហើយ និងបានលើកមុខមាត់ផលិតផលខ្មែរទៅដល់ឆាកអន្តរជាតិ។

រោងចក្រ ខ្មែរ ប៊ែវើរីជីស យកចិត្តទុកដាក់ខ្ពស់ទៅលើប្រភពគ្រឿងផ្សំ និងការអភិវឌ្ឍគ្រឿងចក្រ និងបច្ចេកវិទ្យាដោយឥតឈប់ឈរ បានធ្វើឱ្យខ្មែរ ប៊ែវើរីជីស ទទួលបានវិញ្ញាបនបត្រ ISO ធំៗពីរគឺ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ជាហេតុធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ជារោងចក្រឈានមុខគេនៅកម្ពុជា ជាមួយគុណភាពស្របតាមស្តង់ដារអន្តរជាតិ ដែលអាចឱ្យផលិតផល ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ៣៣គ្រឿង ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection។

ឈរលើស្មារតី និងចក្ខុវិស័យច្បាស់លាស់របស់ថ្នាក់ដឹកនាំកំពូល ខ្មែរ ប៊ែវើរីជីស ក្រុមហ៊ុនមានសុទិដ្ឋិនិយមថា ថា ក្រុមហ៊ុន ដែលវិនិយោគដោយកូនខ្មែរមួយនេះ បាននឹងកំពុងប្ដេជ្ញា ដឹកដៃ ប្រកៀកស្មាជាមួយយុវជនខ្មែរជំនាន់ក្រោយ លើកមុខមាត់មាតុភូមិកម្ពុជា ក្នុងវិស័យផលិតភេសជ្ជៈឱ្យកាន់តែល្បីរន្ទឺទៅលើឆាកអន្តរជាតិ​៕