(ក្រុងឡុងដ៍)៖ កីឡាករល្បីឈ្មោះប្រមាណ ៤០រូបដែលបានកំពុងប្រកបអាជីពនៅ Premier League ទំនងជាត្រូវអវត្តមានពីលីគកំពូលអង់គ្លេសមួយនេះ ក្នុងការចាកចេញទៅលេងឲ្យជម្រើសជាតិរៀងៗក្នុងព្រឹត្តិការណ៍ Africa Cup of Nations 2023។

ពានរង្វាន់ជើងឯកមាន ២ឆ្នាំម្តងប្រចាំទ្វីបអាហ្រ្វិកមួយនេះ នឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី១៣ ខែមករា និងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកូដឌីវ័រ ដែលត្រូវបានពន្យារពេល ១ឆ្នាំដោយសារវិបត្តិកូវីដ-១៩ និងបញ្ហាភ្លៀងធ្លាក់ខ្លាំងនៅចន្លោះខែមិថុនា និងកក្កដាក្នុងប្រទេសនេះ។

ជាការកត់សម្គាល់ តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា ក្នុងចំណោមក្លិបទាំង ២០នៅ PL មានតែក្លិប ២ប៉ុណ្ណោះពុំទទួលរងនូវផលប៉ះពាល់បាត់បង់កីឡាកររួមមាន Newcastle United និងក្រុមការពារតំណែងជើងឯក Manchester City ក៏ព្រោះតែពួកគេពុំមានកីឡាករមកពី ២៤ប្រទេសដែលត្រៀមលេង Cup of Nations នាដើមឆ្នាំក្រោយដូចបណ្តាក្លិបដទៃមានដូចខាងក្រោមនេះទេ៖

Arsenal: Mohamed Elneny (អេហ្ស៊ីប) និង Thomas Partey (ហ្គាណា)
Aston Villa: Bertrand Traore (ប៊ូហ្គីណេ ហ្វាសូ)
AFC Bournemouth: Hamed Traore (កូដឌីវ័រ), Dango Ouattara (ប៊ូហ្គីណេ ហ្វាសូ) និង Antoine Semenyo (ហ្គាណា)
Brentford: Bryan Mbeumo (កាមេរូន), Yoane Wissa (កុងហ្គោ) និង Frank Onyeka (នីហ្សេរីយ៉ា)
Brighton: Simon Adingra (កូដឌីវ័រ), Tariq Lamptey (ហ្គាណា) និង Carlos Baleba (កាមេរូន)
Burnley: Lyle Foster (អាហ្រ្វិកខាងត្បូង) និង Anass Zaroury (ម៉ារ៉ុក)
Chelsea: Nicolas Jackson (សេណេហ្គាល់)
Crystal Palace: Jordan Ayew (ហ្គាណា), Jeffrey Schlupp (ហ្គាណា) និង Cheick Doucoure (ម៉ាលី)
Everton: Idrissa Gueye (សេណេហ្គាល់) និង Abdoulaye Coucoure (ម៉ាលី)។
Fulham: Fodo Ballo-Traoure (សេណេហ្គាល់), Calvin Bassey (នីហ្សេរីយ៉ា) និង Alex Iwobi (នីហ្សេរីយ៉ា)
Liverpool: Joel Matip (កាមេរូន) និង Mohamed Salah (អេហ្ស៊ីប)
Luton Town: Issa Kabore (ប៊ូហ្គីណេ ហ្វាសូ) និង Pelly Ruddock Mpanzu (កុងហ្គោ)
Manchester United: Andre Onana (កាមេរូន), Hannibal Mejbri (ទុយនេស៊ី) និង Sofyan Amrabat (ម៉ារ៉ុក)
Nottingham Forest: Serge Aurier, Willy Boly និង Ibrahim Sangare (កូដឌីវ័រ), Moussa Niakhate និង Cheikhou Kouyate (សេណេហ្គាល់), Ola Aina និង Taiwo Awonyi (នីហ្សេរីយ៉ា)
Sheffield United: Ismaila Coulibaly (ម៉ាលី), Anis Ben Slimane (ទុយនេស៊ី), Benie Traore (កូដឌីវ័រ) និង Yasser Larouci (អាល់ហ្សេរី)
Tottenham Hotspur: Pape Matar Sarr (សេណេហ្គាល់) និង Yves Bissouma (ម៉ាលី)
West Ham United: Mohammed Kudus (ហ្គាណា), Said Benrahma (អាល់ហ្សេរី), Nayef Aguerd (ម៉ារ៉ុក) និង Maxwell Cornet (កូដឌីវ័រ)
Wolverhamton Wanderers: Rayan Ait-Nouri (អាល់ហ្សេរី) និង Boubacar Traore (ម៉ាលី)៕