(ម៉ូនិច)៖ កីឡាករ Anwar El Ghazi ខ្សែបម្រើស្លាប ត្រូវបានក្លិប Mainz 05 របស់អាល្លឺម៉ង់សម្រេចដកបញ្ឈរជើងពីការហ្វឹកហាត់ និងប្រកួតមួយរយៈផងដែរ ក្រោយបង្ហោះសារនៅលើបណ្តាញសង្គម ទាក់ទងនឹងជម្លោះរវាងអ៊ីស្រាលអែល នៅតំបន់កាហ្សា។

បុរសដែលទើបចូលលេងបាន ៣ប្រកួតក្នុងលីគជាមួយ Mainz នៅពេលចូលរួមសម្រាប់រដូវកាលថ្មីនេះ ត្រូវបានក្លិបដកបញ្ឈរជើងជាបណ្តោះអាសន្ន ដ្បិតក្លិបលេងនៅ Bundesliga មួយនេះបានចាត់ទុកថា «ជាទង្វើមិនអាចទទួលយកបាន»បើទោះបីជា សារនោះត្រូវបានលុបចេញវិញហើយក៏ដោយ។

Mainz បានចេញសេចក្តីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះថា «Mainz ពិតជាសោកស្តាយ និងមិនអាចទទួលយកបានទេ ចំពោះបញ្ហាដែលបានកើតឡើងនៅប្រទេសស្ថិតក្នុងតំបន់បជ្ឈឹមបូព៌ា។ ក្លិបពិតជាតក់ស្លុតចំពោះហេតុការណ៍ដែលបានកើតឡើងនេះ ដែលបានអូសបន្លាយរាប់ទសវត្សរ៍មកហើយ នៅក្នុងតំបន់នេះនាពេលកន្លងមក»

ក្រៅពី Ghazi ក៏នៅមានកីឡាករខ្សែការពារ Noussair Mazraoui កីឡាករអន្តរជាតិម៉ារ៉ុក ក៏ត្រូវបានក្លិប Bayen Munich ពិចារណាដកបញ្ឈរជើងដែរ គ្រាដែលខ្សែការពារដូចគ្នា Youcef Atal របស់ក្លិប Nice កំពុងស្ថិតក្នុងការស៊ើបអង្កេត ករណីបង្ហោះវីដេអូនៅតាមបណ្តាញសង្គមផងដែរ៕