(ភ្នំពេញ)៖ អាត្លង់ទិកសែនសុខ(Atlantic Sen Sok) ដែលហាងម៉ាស្សា ស្ទីម សូណា និងកាត់សក់បុរស ស្ដង់ដារលំដាប់ខ្ពស់មួយនៅរាជធានីភ្នំពេញ បានរៀបចំពិធីសម្ពោធបើកដំណើរការហើយ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ក្បែរខ្លោងទ្វារវត្តសំរោងអណ្ដែត)។

នេះគឺជាសាខាទី២ របស់ហាងម៉ាស្សាអាត្លង់ទិក បន្ទាប់ពីសាខាទី១ ឬ អាត្លង់ទិកទួលគោក ដែលបើកដំណើរការជាង ១០ឆ្នាំ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន។ សម្រាប់ អាត្លង់ទិកសែនសុខ គឺជាហាងដ៏ធំ ដែលមានទីធ្លាធំទូលាយ ងាយស្រួលចតរថយន្ដ ដោយមានអាគារកម្ពស់ ៤ជាន់ ក្នុងនោះមានគ្រែសម្រាប់ម៉ាស្សាសរុបចំនួន ៨៦ បន្ទប់ VIP ចំនួន ១៩ និងបន្ទប់ម៉ាស្សាធំចំនួន ១។

អាត្លង់ទិកសែនសុខ គឺជាហាងស្ដង់ដារលំដាប់ខ្ពស់ ដែលមានសេវាកម្មម៉ាស្សាពិតប្រាកដ មានបន្ទប់ស្ទីម សោណា ជាមួយអាងទឹកក្ដៅទឹកត្រជាក់ និងកាត់សក់បុរសជាដើម ។ អ្វីដែលពិសេស បុគ្គលិកបម្រើការផ្នែកម៉ាស្សាទាំងអស់ សុទ្ធតែទទួលបាននូវការបណ្ដុះបណ្ដាលត្រឹមត្រូវពីអ្នកជំនាញជាតិ និងបរទេស និងមានបទពិសោធន៍យូរឆ្នាំ។ អតិថិជន ដែលមកទទួលសេវាកម្មនៅទីនេះ ធានាថាពេញចិត្ត និងត្រលប់មកម្ដងទៀត។

អ្វីដែលគួរកត់សម្គាល់ ទោះបី អាត្លង់ទិក គឺជាហាងដែលមានទីធ្លាធំទូលាយ ទំនើប និងប្រកបដោយផាសុខភាពក៏ពិតមែន ប៉ុន្ដែបើនិយាយពីតម្លៃវិញ គឺសមរម្យបំផុត សម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ អាចចូលមកទទួលបានគ្រប់សេវាកម្ម ទាំងម៉ាស្សា ស្ទីម សោណា ត្រាំទឹកក្ដៅ ទឹកត្រជាក់ និងកាត់សក់ជាដើម។

តាមការបញ្ជាក់របស់តំណាងអាត្លង់ទិក មូលហេតុនៃការសម្រេចបើកសាខាទី២ នៅតាមបណ្ដោយផ្លូវហាណូយ នៃខណ្ឌសែនសុខនេះ ក៏ព្រោះមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ជាក់ស្ដែងសាខាទី១ គឺមានភ្ញៀវជាតិ និងអន្ដរជាតិជាច្រើន បានចូលទៅទទួលសេវាកម្ម ។ ដូច្នេះដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ទើបហាងសម្រេចពង្រីកសាខាង អាត្លង់ទិកសែនសុខ ដែលជាតំបន់មានភាពរីកចម្រើន និងមានមនុស្សរស់នៅច្រើន ។ លើសពីនេះ អាត្លង់ទិក ក៏មានគម្រោងពង្រីកសាខាគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ ។

ការបើកហាងម៉ាស្សា ស្ទីម សូណា និងកាត់សក់នេះ មិនត្រឹមតែសម្រួលដល់អតិថិជនរបស់ខ្លួននោះទេ តែក៏បានរួមចំណែកផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរជាច្រើនផងដែរ ជាក់ស្ដែងសាខាទី២ ឬ អាត្លង់ទិកសែនសុខ គឺមានបុគ្គលិកសរុបប្រមាណ ១២០នាក់ ហើយសុទ្ធតែជាប្រជពលរដ្ឋខ្មែរទៀតផង។

សូមបញ្ជាក់ថា អាត្លង់ទិក គឺមានបទពិសោធន៍លើសេវាកម្មទាំងអស់នេះ រយៈពេល ១២ឆ្នាំមកហើយ និងបានផ្ដល់ជូនសេវាកម្មម៉ាស្សា ស្ទីម សោណា ទឹកក្ដៅ ទឹកត្រជាក់ដល់អតិថិជនជាច្រើនមកហើយ ជាមួយនឹងតម្លៃសមរម្យ។

ដើម្បីអបអរពិធីសម្ពោធសាខាថ្មី អាត្លង់ទិកសែនសុខ មានផ្តល់ជូនអតិថិជនរបស់ខ្លួននូវការបញ្ចុះតម្លៃពិសេសរហូតដល់ ៣០% លើគ្រប់សេវាកម្មទាំងអស់ រយៈពេល ១ខែពេញ ចាប់ពីថ្ងៃសម្ពោធតទៅ ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទលេខ៖ 016 517 799 / 077 517 799៕