(ភ្នំពេញ)៖ នេះជារឿងដែលអស្ចារ្យបំផុតសម្រាប់បេក្ខជន និងបេក្ខនារី TOP 4 ដែលម្ចាស់ឧបត្ថម្ភកម្មវិធីផ្តាច់មុខ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក និងភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី បានចូលរួមចំណែកយ៉ាងសស្រាកសស្រាំក្នុងការអបអរសាទរដំណើររបស់គ្រាប់ពេជ្រទាំងបួនលើវិថីតន្រ្តី។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំព្រឹត្តិការណ៍ “Meet and Greet” ដែលវាជាលើកទី១ The Voice Cambodia បានប្រព្រឹត្តឡើងដើម្បីឱ្យអ្នកគាំទ្រមាន​ឱកាសបានជួបសំណេះសំណាងជាមួយនឹង Idol របស់ពួកគាត់ ហើយលើសពីនេះ ខ្មែរ ប៊ែវើរីជីស ក៏បា​នផ្តល់កិត្តិយសដល់ TOP 4 នូវការជិះ Helicopter របស់ ជីប ម៉ុង ដើម្បីមើលទេសភាពស្រស់សោភ័ណនៃទីក្រុងភ្នំពេញ។ 

បន្ទាប់ពីការជិះ Helicopter បេក្ខជន និងបេក្ខនារីទាំង ២៤រូប របស់ The Voice Cambodia រដូវកាលទី៣ បានទៅទស្សនារោងចក្រ ខ្មែរ ប៊ែវើរីជីស ដែលជារោងចក្រគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក (World-class Operation Management) មានវិញ្ញាបនបត្រ ISO 9001 សម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព និងវិញ្ញាបនបត្រ ISO 14001 សម្រាប់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ហើយទទួលបានមេដាយមាស ៣៣គ្រឿង បញ្ជាក់ពីគុណភាពពីស្ថាប័នអន្តរជាតិ Monde Selection។ 

ជាចុងក្រោយ ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានអញ្ជើញបេក្ខជន និងបេក្ខនារីទាំង ២៤រូប ទៅទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន មេត្រូប៉ូល អាន់ដឺក្រោន ស្ថិតនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ  ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ញ៉ាំងបរិយាកាសទាំងសប្បាយនិងលន្លង់លន្លោចដល់បេក្ខជន និងបេក្ខនារីគ្រប់រូបដែលបានឆ្លងកាត់វគ្គជាច្រើនជាមួយគ្នា៕