(ភ្នំពេញ)៖ Digibox គឺជាក្រុមហ៊ុនលក់បន្តនូវផលិតផលដ៏មានគុណភាពខ្ពស់ និងមានអាជ្ញាប័ណ្ណពីក្រុមហ៊ុន Apple នៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលក្នុងនោះ Digibox គឺជាក្រុមហ៊ុនដំបូង ដែលបោះជំហានចូលក្នុងវិស័យផលិតផលបច្ចេកវិទ្យា។

ថ្មីៗនេះបាន Digibox បានប្រកាសនូវការផ្តល់ជូនជាពិសេសផ្តាច់មុខសម្រាប់អតិថិជនដែលជាវទូរស័ព្ទiPhone 15 គ្រប់ស៊េរី ដែលជាទូរស័ព្ទផ្តល់រូបភាពច្បាស់កម្រិតខ្ពស់ ជាមួយនឹងការថត Portraits នឹងកាមេរ៉ាមេទំហំ 48MP ដែលបានបំពាក់ស៊េនស័រធំបំផុតរបស់ iPhone ព្រមទាំងកំរិតនៃការថតរូបបែបជំនាញជាមួយនឹងប្រាំពីរកែវឡេនកំរិតប្រូបានបំពាក់ស្រាប រួមទាំងកាមេរ៉ា Telephoto 5x ដែលមានការស៊ូមពង្រីករូបភាពបានឆ្ងាយបំផុតធៀបនឹង iPhone គ្រប់ជំនាន់។

ដោយការផ្តល់ជូនធំបំផុត សម្រាប់ប្រិយមិត្តហ្វ្រេនគាំទ្រ Apple ពី Digibox មានដូចជា៖

*ទទួលបានការបញ្ចុះតម្លៃភ្លាមៗ 5$ ពេលទិញគ្រឿងបរិក្ខាររបស់ iPhone 15 ស៊េរីណាមួយ

*ទទួលបានការបញ្ចុះតម្លៃភ្លាមៗ 20$ ពេលទិញជាមួយ iPad Mini, iPad Pro, Apple Watch SE 2, Apple Series 9, Apple Watch Ultra 2, AirPods Gen 2/3, AirPods Pro Gen 2, AirPods Max

*បញ្ចុះតម្លៃ 30$ ផ្ទាល់សម្រាប់អតិថិជនធនាគារ ជីប ម៉ុង

*កាដូកាតបញ្ចុះតម្លៃ 30$ ពីហាងសម្លៀកបំពាក់សារ៉ា ZARA។

កាន់តែពិសេសទៅទៀតនោះរាល់ការចំណាយចាប់ពី៥០ដុល្លារឡើងទៅក្នុងថ្ងៃតែមួយលោកអ្នកនឹងទទួលបានកាតកោសផ្សងសំណាងមួយភ្លាមៗដែលរង្វាន់មានដូចជា៖ មួកការពារ, កាតាប, ធុងទឹកកក, ភួយ និងរង្វាន់ជាច្រើនទៀត សំខាន់គឺកោសភ្លាម ឈ្នះភ្លាម ដូររង្វាន់បានភ្លាមៗតែម្ដង។ អ្វីដែលកាន់តែរំជើបរំជួលនោះគឺរាល់ចុងសន្លឹកកាតកោស ផ្សងសំណាងដែលបានបំពេញ ឈ្មោះនឹងពត៌មាននោះក៏មានជាការចាប់ឆ្នោតផ្សងសំណាងដែលរង្វាន់មានដែលរង្វាន់មានដូចជា៖រថយន្ត Mitsubishi,ទូរស័ព្ទទំនើប iPhone 15 Pro Max, ទូទឹកកក, Air pod សេរីថ្មី, ម៉ាស៊ីអាំងស្ងួត, ប៉ាស JBL, ប័ណ្ណទឹកប្រាក់ និងរង្វាន់ពិសេសជាច្រើនផ្សេងទៀតថែមទៀត។

សូមបញ្ជាក់ដែរថា Digibox បើកដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី ដែលជាផ្សារទំនើប របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បង្កើតឡើងដោយកូនខ្មែរ និងជាពិភពនៃប្រេនល្បីៗ ទាំងក្នុង និងក្រៅប្រទេស ដែលជាកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អតិថិជនក្នុងឱកាសជួបជុំក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងទំនិញម៉ាកល្បីៗ មានគុណភាពខ្ពស់ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស រួមទាំងការកម្សាន្តដោយគ្មានដែនកំណត់៕

ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ទាំងបីសាខា៖
- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៉ីមែល៖ [email protected]
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
- លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888(ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
- លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
- លេខទូរស័ព្ទ៖ 067 666 248 (ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល)
- តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails