(ភ្នំពេញ)៖ ហាង KARL LAGERFELD បានប្រកាសពីពិធីបើកសម្ពោធហាងរបស់ខ្លួនជាលើកដំបូងគេនៅកម្ពុជាជាផ្លូវការ ក្នុងចំណោមហាងផ្សេងៗទៀតជាង២០០០ទូទាំងពិភពលោក។ ហាង KARL LAGERFELD ថ្មីនេះស្ថិតនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល រាជធានីភ្នំពេញ មានលក់សម្លៀកបំពាក់ និងគ្រឿងសម្ភារប្រើប្រាស់ សម្រាប់បុរសនារី ដែលតែកំពុងតែពេញនិយម ទាក់ទាញ ស្រស់ស្អាត ទំនើប និងទាន់សម័យ។

ទីតាំងថ្មីនេះមានផ្ទៃក្រឡាជិត១២០ម៉ែត្រការ៉េ ដោយមានផ្ទៃខាងក្នុងយកលំនាំតាមគំរូនិងទ្រង់ទ្រាយដូចគ្នាទៅនឹងម៉ាកយីហោដើម។ សភាពហាងផ្តល់នូវអារម្មណ៍ល្អ ទាក់ទាញ និងស្រាលភ្នែក ក្នុងសភាពទាន់សម័យ។

ការតុបតែងហាងវិញនោះ គឺយកគំរូតាមលក្ខណៈការិយាល័យ និងផ្ទះផ្ទាល់ខ្លួនរបស់លោក Karl Otto Lagerfeld ។ ក្នុងនោះមានដាក់ថ្មម៉ាបប្រណីត កម្រាលរូបឈើក្រឡា រួមដោយពណ៌ចម្រុះ និងលង្ហិន។ ក្នុងនោះក៏មានរូបគំនូសជាស្នាដៃផ្ទាល់របស់អ្នកច្នៃម៉ូដ Karl Otto Lagerfeld ក្នុងស៊ុមរូបថតដ៏ស្រស់ស្អាតផងដែរ។  ចំណែកឯកម្រាលព្រំជាយក្រហម ក៏ធ្វើតាមការរចនាក្រោមស្នាដៃរស់លោកផ្ទាល់ផងដែរ។

សម្រាប់ឆ្នាំ២០២៣នេះ ខឡិកសិន Pre-Fall 2023 ត្រូវបានច្នៃឡើងតាមបែបបទដ៏សម្បូរបែបរបស់អ្នកច្នៃម៉ូដ Karl Lagerfeld និងជាពិសេសតាមរយៈគំនូសដ៏អស្ចារ្យរបស់លោក Karl Otto Lagerfeld។ 

ខឡិកសិនឈុតនេះជាការអបអរចំពោះ មរតករបស់ម្ចាស់ប្រេនរូបនេះ និងបានរំលេចជារូបរាងដ៏វិសេស ដោយយកតាមការស្រមើស្រមៃនៃគំនូរព្រាង ក្នុងនោះគឺផ្សំអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលបញ្ចូលគ្នា។  សម្រាប់រដូវកាលនេះផ្ទាល់ក៏នាំមកនូវ The Ultimate Icon ជាខូឡិកសិនពិសេស ដោយឈុតទាំងនេះបង្ហាញពីមរតកមហាសាលរបស់លោក និងចក្ខុវិស័យមួយដែលបន្តទៅមុខឥតឈប់ឈរ និងបន្តតែជះឥទ្ធិពលលើវប្បធម៌ច្នៃប្រឌិតថ្មីក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងនោះហាងក៏មានដាក់លក់ឈុតសម្លៀកបំពាក់គេងយប់និងគ្រឿងពាក់បន្ថែមឡូយៗហើយសុទ្ធសឹងបញ្ជាក់ពីភាពស៊ីវិល័យនិងទំនើប។

ការបើកហាងប្រារព្ធឡើងនៅកាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីភ្ញៀវសំខាន់ៗ តំណាងជាន់ខ្ពស់មកពីក្រុមហ៊ុន ជីប ម៉ុង គ្រុប និង អ្នកសារព័ត៌មាន។ ភ្ញៀវទាំងអស់ទទួលបាននូវ អារម្មណ៍រំផើប រីករាយ ជាមួយឌីជេ ភេសជ្ជៈ និងអាហារដ៏ឈ្ងុយឆ្ងាញ់ផ្សេងៗ។

សូមជម្រាបថា ក្រុមហ៊ុនម៉ូដ KARL LAGERFELD បង្ហាញពីទស្សនវិស័យពិសេស និងសោភ័ណភាពនៃការរចនារបស់ស្ថាបនិករបស់ខ្លួនគឺលោក Karl Otto Lagerfeld ។ ទស្សនៈវិស័យនោះមានបញ្ចូលនូវស្មារតីសហសម័យ និងឆ្ពោះទៅមុខឥតឈប់ឈរ។ ម៉ាកយីហោនេះធ្វើឡើងដើម្បីអបអរមរតកធំធេងរបស់លោក Karl Otto Lagerfeld ហើយបង្ហាញចេញនូវចំណង់ចំណូលចិត្ត អត្តសញ្ញាណផ្ទាល់ខ្លួន និងគំនិតច្នៃប្រឌិតមិនចេះរីងស្ងួតរបស់លោក ដែលជាស្នូលកំណើតនៃម៉ាកយីហោមួយនេះ។

ម៉ាកយីហោនេះមានលក់សម្លៀកបំពាក់បុរស-ស្ត្រី និងកុមារ ខោខាវប៊យម៉ាក KARL LAGERFELD JEANS កាបូប ផលិតផលស្បែកតូចៗ ស្បែកជើង ទឹកអប់ និងវ៉ែន KARL LAGERFELD រសនៅក្បែរជាមួយអ្នកប្រើប្រាស់ តាមរយៈហាងជាង ២០០កន្លែង នៅទូទាំងពិភពលោក ក្នុងនោះមានដៃគូលក់ដុំ និងសិទ្ធិផ្តាច់មុខ នៅប៉ារីស ឡុងដ៍ មុយនិច ឌូបៃ និងសៀងហៃ។ ម៉ាកយីហោនេះពេញនិយមប្រើប្រាស់ នៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាស៊ី និងមានវែបសាយប្រចាំម៉ាកយីហោគឺ KARL.COM។

នៅឆ្នាំ ២០១៩ KARL LAGERFELDបានចូលរួមកម្មវិធី Fashion Pact ដែលជាគំនិតផ្តួចផ្តើមស្តីពីនិរន្តរភាពជាសាកល ក្នុងបំណងប្រែក្លាយវិស័យម៉ូដ តាមរយៈកម្មវត្ថុបី គឺអាកាសធាតុ ជីវចម្រុះ និងការការពារមហាសមុទ្រ៕

អតិថិជនអាចស្វែងរកពួកយើងតាមរយៈ បណ្ដាញសង្គមដោយប្រើ #KARLLAGERFELDt.me/Wavera_Cambodia ឬលេខទូរសព្ទទំនាក់ទំនង +855 (0) 15 310 111

KARL LAGERFELD
ម៉ោងបើកលក់៖ ៩:០០ព្រឹក - ១០:០០យប់
ជាន់ផ្ទាល់ដី ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល
វ៉េវវើរ៉ាខេមបូឌៀរ
ភ្នំពេញ កម្ពុជា