(អ៊ីស្លាម៉ាបាដ)៖ កីឡាករកូនកាត់ Nick Taylor បានជាប់ជម្រើស ១១នាក់ដំបូង ស្ថិតក្រោមការដឹកនាំដោយលោក Felix Dalmas ត្រៀមប៉ះក្រុមប៉ាគីស្ថាន ក្នុងប្រកួតជើងទី២ (ជុំទី១) វគ្គជម្រុះបឋមពានរង្វាន់ពិភពលោន FIFA World Cup 2026, នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបង្ហាញនៅមុនការប្រកួត ដែលនឹងធ្វើឡើងនៅវេលាម៉ោង ៤ល្ងាច (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Jinnah នាទីក្រុងអ៊ីស្លាម៉ាបាដ។

បញ្ជាក់ផងថា នេះជាការប្រកួតកាត់សេចក្ដីជើងទី២ រវាងក្រុមគោព្រៃកម្ពុជា ទល់នឹងក្រុមប៉ាគីស្ថាន ក្នុងវគ្គជម្រុះបឋមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 (ជុំទី១) បន្ទាប់ពីប្រកួតស្មើគ្នា ០-០ ក្នុងជើងទី១ នៅរាជធានីភ្នំពេញ ក្នុងជើងទី១។

នេះគឺជាការប្រកួតកំណត់ជោគវាសនារបស់ក្រុមទាំងពីរ ក្នុងការស្វែងរកក្រុមឈ្នះឡើងទៅវគ្គបន្ដពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ស្របពេលគ្រូបង្វឹកក្រុមទាំងពីរ ក្រៅពីបង្ហាញនូវការគោរពគ្នា ក៏មានទំនុកចិត្តក្នុងការដណ្ដើមជ័យជម្នះរៀងៗខ្លួនផងដែរ។

លោ Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា «ពួកយើងមើលឃើញថា ប៉ាគីស្ថានជាក្រុមដែលរៀបចំបានល្អ។ ពួកគេបាននាំយកកីឡាករមកពីអឺរ៉ុបមួយចំនួន ដើម្បីលេងតំណាងក្រុមរបស់ពួកគេ និងកីឡាករនៅក្នុងប្រទេសសំបូរដោយកីឡាករល្អៗ ហើយពួកគេមានភាគរយជាងយើង ព្រោះនេះជាការប្រកួតលើទឹកដីរបស់គេ។ ប៉ុន្ដែយើងក៏ត្រៀមខ្លួនហើយដូចគ្នា ក្នុងការប្រយុទ្ធ ដើម្បីយកជ័យជម្នះជូនប្រទេសកម្ពុជា»

ដោយឡែកគ្រូបង្វឹកប៉ាគីស្ថាន លោក Stephen Constantine វិញក៏បានថ្លែងស្រដៀងគ្នាចំពោះគូប្រជែងកម្ពុជាថា «ពួកយើងពិតជាត្រេកអរ ដែលបានធ្វើការប្រកួតនៅទឹកដីរបស់យើង ដែលខកខានធ្វើនៅទីនេះ (Jinnah) អស់រយៈពេល ៨ឆ្នាំរួចមកហើយ។ ខ្ញុំបានដឹងរួចមកហើយថា កម្ពុជាជាក្រុមមួយ ដែលមានច្បាប់ទម្លាប់រៀបចំបានល្អ ហើយការប្រកួតនេះ គឺជាការប្រកួតដ៏តានតឹងមួយសម្រាប់យើង និងកម្ពុជា ហើយយើងនឹងធ្វើឲ្យបានសម្រេចនូវលទ្ធផលមួយដែលល្អ»

ខាងក្រោមនេះជាជម្រើស ១១នាក់ដំបូងរបស់ក្រុមគោព្រៃកម្ពុជា៖