(ភ្នំពេញ)៖ មកទទួលយកបទពិសោធពិធីបុណ្យហាឡូវីន (Halloween) ដ៏ពិសេសឆ្នាំនេះនៅ Nightemare Carnival របស់ Bay of Lights ដែលជាគម្រោងអភិវឌ្ឍន៍មាត់សមុទ្រប្រកប ដោយសក្ដានុពល និងចក្ខុវិស័យខ្ពស់បំផុតមួយរបស់កម្ពុជា នឹងប្រែក្លាយទៅជាភូមិ Halloween ដែលនឹងផ្ដល់នូវភាពកម្សាន្តប្លែកអារម្មណ៍ បែបផ្សងព្រេង និងព្រឺព្រួចលើឆ្នេរសមុទ្រ ដែលមិនមានពីមុនមកនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

កម្មវិធីបើកប្រកាសជាផ្លូវការ នៃព្រឹត្តិការណ៍ Nightmare Carnival នេះ បានប្រព្រឹតិ្តឡើងក្រោមអធិបតីភាព របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយ លោក ឡុង ឌីម៉ង់ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ រួមទាំងមន្រ្តីរាជការ ជាថ្នាក់ដឹកនាំក្នុងខេត្តព្រះសីហនុ ជាច្រើនរូបទៀត ដើម្បីផ្តល់ជាសក្ខីភាពយ៉ាងច្បាស់ពីការគាំទ្រ ជាពិសេសដើម្បីបង្ហាញពីចក្ខុវិស័យរួមគ្នា ក្នុងការប្រែក្លាយ ខេត្តព្រះសីហនុ ទៅតំបន់ជាគោលដៅទេសចរណ៍ ដ៏ចម្បងប្រកបដោយប្រសិទ្ធភាពនៅក្នុងតំបន់។ ការឈរលើបន្ទាត់ស្របនេះដែរ ក៏បានឆ្លុះបញ្ចាំងពីការបណ្ដុះស្មារតីសហគមន៍រួមគ្នា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែរីកចម្រើន។

បន្ទាប់ពីភាពជោគជ័យរបស់ព្រឹត្តិការណ៍ Sky fest ដែលជាព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងអន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា បានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិជាង១០,០០០នាក់ នៅខែឧសភា កន្លងទៅនេះ Bay of Lights បានគ្រោងរៀបចំឡើងនូវព្រឹត្តិការណ៍ Nightmare Carnival ឲ្យមានភាពអធិកអធម និងធំជាងព្រឹត្តិការណ៍មុនៗកន្លងទៅ ដោយរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១៤,០០០នាក់។

ព្រឹត្តិការណ៍ Nightmare Carnival នឹងផ្តល់ជូននូវទស្សនីយភាព និងបទពិសោធកម្សាន្ត សប្បាយជាច្រើន ដែលមានដូចជា ការប្រគំតន្រ្តី និងការសម្ដែងរបស់ក្រុមសិល្បករ រួមជាមួយការរៀបចំឡើង នូវផ្ទះខ្មោចបែប Halloween ការចាក់បញ្ចាំងរឿងរន្ធត់ៗក្នុងរដូចរំហើយនេះ ព្រមទាំងសកម្មភាពកម្សាន្តលើឆ្នេរសមុទ្រជាច្រើនផ្សេងទៀតផងដែរ។ លើសពីនេះនៅ Nightmare Carnival ក៏មានស្តង់ល្បែងកម្សាន្ត និងតូបលក់អាហារជាច្រើនដើម្បីញ៉ាំងបរិយាកាស ឲ្យកាន់តែសប្បាយរីករាយ រស់រវើក សម្រាប់ភ្ញៀវទេសចរគ្រប់វ័យទាំងអស់។

លោក Edward Lee នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ Bay of Lights បានថ្លែងថា «ស្របតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការលំហែកាយនិងការកម្សាន្តដែលមិនធ្លាប់មានពីមុនមក យើងនឹងខិតខំចូលរួមប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់ទេសចរណ៍ដែលប្រកបដោយភាពឆ្នៃប្រឌិត តាមរយៈព្រឹត្តិការណ៍ Nightmare Carnival នេះ។ ហើយព្រឹត្តិការណ៍ Nightmare Carnival មិនមែនគ្រាន់តែជាព្រឹត្តិការណ៍កម្សាន្តមួយតែប៉ុណ្ណោះទេ តែវាគឺជាយុទ្ធសាស្ត្រដើម្បីឆ្ពោះទៅការសម្រេចនូវចក្ខុវិស័យរបស់យើង ក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅតំបន់ទេសចរណ៍ ដ៏មានសក្តានុពលមួយនៅក្នុងតំបន់ឥណ្ឌូចិន»

ភាពជាដៃគូកិច្ចសហការយ៉ាងប្រសិទ្ធភាពរវាងគម្រោងអភិវឌ្ឍន៍ Bay of Lights និងថ្នាក់នាំខេត្ត បានបង្ហាញពីការបើកទំព័រថ្មីនៃការរីកចម្រើនរបស់ខេត្តព្រះសីហនុ។ កិច្ចសហការនេះ នឹងមិនបញ្ចប់ត្រឹមពិធីបុណ្យ Halloween នេះទេ Bay of Lights បានគ្រោងរៀបចំឡើងនូវព្រឹត្តិការណ៍កម្មសិទ្ធិបញ្ញា (IP) ជាបន្តបន្ទាប់ រួមមាន Christmas Winter Wonderland និងការប្រារព្ធពិធីរាប់ថយក្រោយចុងឆ្នាំផងដែរ។ ព្រឹត្តិការណ៍នាពេលអនាគតទាំងនេះ ដែលត្រូវបានគ្រោងរៀបចំឡើង ផ្តោតសំខាន់ទៅលើវស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ក្នុងគោលបំណងបន្តកំណត់ស្តង់ដារថ្មីសម្រាប់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។

ជាមួយនឹងការផ្តោតលើព្រឹត្តិការណ៍កម្មសិទ្ធិបញ្ញា ក្នុងការផ្តល់ជូនបទពិសោធន៍ទេសចរណ៍ដ៏អស្ចារ្យ និងឆ្នៃប្រឌិតបែបនេះ Bay of Lights មានគោលបំណងកំណត់ស្តង់ដារថ្មីមួយ សម្រាប់ឲ្យពិភពលោក បានមើលឃើញ ថាខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ពិតជាមានអ្វីដែលពិសេសអាចផ្តល់ជូនដល់ភ្ញៀវទេសចរ ដែលមកកម្សាន្ត។ ការតម្រឹមយុទ្ធសាស្ត្រនៃព្រឹត្តិការណ៍សំខាន់ធំៗបែបនេះ មិនមែនគ្រាន់តែជាការពង្រីកផលប័ត្រ របស់គម្រោង Bay of Lights ប៉ុណ្ណោះទេ តែជាកាតាលីករសម្រាប់ការបំពេញចក្ខុវិស័យរបស់ប្រទេសកម្ពុជាក្នុងការប្រែក្លាយទៅជាទិសដៅសំខាន់មួយក្នុងតំបន់ឥណ្ឌូចិន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈលេខ +855 87 930 196 ឬចូលទៅកាន់ Facebook Page: https://www.facebook.com/beachcluberesort ឬគេហទំព័រ https://bayoflights-entertainment.com/