(វូហាន)៖ Judd Trump បានគ្រងតំណែងជើងឯកស្នូកឃើ Wuham Open 2023 នៅប្រទេសចិន អមដោយទឹកប្រាក់ប្រមាណ ១៤០,០០០ផោន ស្មើនឹង ១៧០,៣០៦ដុល្លារផងដែរនារាត្រីថ្ងៃអាទិត្យ ទី១៦ ខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កីឡាករដែលឈរនៅតារាងចំណាត់ថ្នាក់លេខ៤ ពិភពលោកនោះ បានយកឈ្នះគូប្រជែងមកពីអង់គ្លេសដូចគ្នាគឺ Ali Carter ក្នុងលទ្ធផល ១០ទល់នឹង៧ ហ្វ្រេម (Frames) នៅវគ្គផ្តាច់ព្រ័ត្រតែម្តង បន្ទាប់ពីកីឡាករវ័យ ៣៤ឆ្នាំ Trump ក៏ទើបឈ្នះជើងឯកពាន English Open នាសប្តាហ៍មុនមកដែរ។

ក្នុងប្រកួតផ្តាច់ព្រ័ត្រនោះដែរ Trump ដែលជាអតីតជើងឯកពិភពលោក ឆ្នាំ២០១៩ បានបង្កើតកំណត់ត្រាថ្មីតាមរយៈរកបានដល់ទៅ ១១៦ពិន្ទុ ជាមួយនឹងការនាំមុខ ២frames ផងដែរ ក្នុងពិន្ទុឈ្នះ ៥៦ និង ៧១ពិន្ទុទៀតផង។

យ៉ាងនេះក្តី គូប្រជែងវ័យ ៤៤ឆ្នាំ Carter ដែរឈរនៅលំដាប់លេខរៀងទី២៥ ពិភពលោក បានព្យាយាមក្នុងការឈ្នះពានជាលើកទី២ នាឆ្នាំ២០២៣ នេះដែរ ក្រោយដណ្តើមបានពាន German Master នាអំឡុងខែកុម្ភៈ ជាមួយនឹងការនាំមុខ Trump ៤-១ មកដែរ ក្នុងចំណោម ១៧សិត (frames) សរុបក្នុងវគ្គផ្តាច់ព្រ័ត្រនេះ៕