(ព័រតូ)៖ ខ្សែប្រយុទ្ធឆ្នើម Christiano Ronaldo រកបាន ២គ្រាប់ជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ យកឈ្នះក្រុមស្លូវ៉ាគី ៣-២ ស្ថិតក្នុងពូល J ខណៈដែលជម្រើសជាតិព័រទុយហ្គាល់ បានកៅអីឡើងទៅប្រជែងដណ្តើមពានអឺរ៉ុប Euro 2024 ដែលធ្វើនៅប្រទេសអាល្លឺម៉ង់ ក្រោយរកបាន ២១ពិន្ទុពីការលេង ៧ប្រកួតមិនដែលចាញ់។

៣គ្រាប់របស់ Christiano Ronaldo បានកើតឡើងនៅនាទី២៩ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេច និងបន្ថែម ១គ្រាប់ទៀតនៅនាទី៧២ ក្រោយពេលមិត្តរួមក្រុម Goncalo Ramos ស៊ុតនាំមុខនៅនាទី១៨ ដែលជាជ័យជម្នះធានាកៅអីឡើងទៅ Euro 2024 ទោះនៅសល់ ៣ប្រកួតទៀតក្នុងពូល J ។

តាមរយៈការរកបាន ២គ្រាប់បន្ថែមនេះផងដែរ ធ្វើឲ្យខ្សែប្រយុទ្ធ Ronaldo បានបង្កើនគ្រាប់បាល់សម្រាប់កំណត់ត្រាបញ្ជីអ្នករកបានច្រើនជាងគេ ១២៥គ្រាប់របស់ជម្រើសជាតិព័រទុយហ្គាល់ នាពេលនេះ៕