(បារាំង)៖ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅពេលនេះបានឡើងឈរក្នុងបញ្ជីអ្នកស៊ុតបានច្រើនជាងគេលំដាប់ទី របស់ក្រុមជម្រើសជាតិបារាំង ក្នុងវ័យ ២៤ឆ្នាំ ដោយពេលនេះរូបគេស៊ុតបាន ៤២គ្រាប់ចំណោមការបង្ហាញខ្លួន ៧២ប្រកួត ខណៈក្រុមបារាំង បានឡើងទៅជុំចុងក្រោយពាន Euro 2024 ដែលធ្វើនៅអាល្លឺម៉ង់។

ក្នុងការឈានមកដល់កម្រិតនេះ Kylian Mbappe បានស៊ុត ២គ្រាប់ជួយក្រុមបារាំង យកឈ្នះក្រុមហូឡង់ ២-១ នៃជំនួបវគ្គជម្រុះពានអឺរ៉ុប Euro 2024 ក្នុងការនាំពួកគេឡើងទៅ UEFA European Championship ជាមួយក្រុមជម្រើសជាតិក្រិក ចេញពីពូល B ស្ថិតក្នុងប្រកួតជម្រុះនេះក្រុមបារាំង ដែលដឹកនាំដោយលោក Didier Deschamps លេងមិនចាញ់នោះទេ ក្នុងចំណោម ៦ប្រកួតយ៉ាងអស្ចារ្យ រកបាន ១៨ពិន្ទុពេញ។

សម្រាប់កីឡាកររបស់ជម្រើសជាតិបារាំង ដែលរកបានគ្រាប់បាល់ច្រើនជាងគេនោះ គឺខ្សែប្រយុទ្ធ Olivier Giroud រកបាន ៥៤គ្រាប់, អតីតកីឡាករឆ្នើម Thierry Henry រកបាន ៥១គ្រាប់, កីឡាករ Antonie Griezmann រកបាន ៤៤គ្រាប់ និងខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe រកបាន ៤២គ្រាប់ឈរលេខ៤ ជាបណ្តោះអាសន្ន៕