(ភ្នំពេញ)៖ មានឪពុកដើមកំណើតជាកូនកសិករ លោក ភុំ សុវណ្ណារ័ត្ន (Phum Sovannarath) បច្ចុប្បន្ន គឺជាអគ្គនាយក្រុមហ៊ុន សាប៊ូកក់សក់ U-Well ហើយក៏ជាស្ថាបនិកមូលនិធិមនុស្សធម៌បុីមែក និងជាអ្នកបង្កើតមហាព្រឹត្តិការណ៍សិល្បៈវប្បធម៌ដើម្បីមនុស្សធម៌កម្ពុជា។

លោក ភុំ សុវណ្ណារ័ត្ន (Phum Sovannarath) មានវ័យ ២៩ឆ្នាំ កំពុងតែបន្តការសិក្សាថ្នាក់បណ្ឌិត ហើយលោកមានទេពកោសល្យខ្ពស់ក្នុងការធ្វើជំនួញ ដោយបានយកវីរៈភាពរបស់ឪពុកធ្វើជាគំរូ។ ត្បិតអតីតកាលឪពុករបស់លោក ភុំ សុវណ្ណារ័ត្ន (Phum Sovannarath) ជាកសិករមានការតស៊ូខ្ពស់ប្រឹងប្រែងរកស៊ីរហូតដល់ចំណុចមួយដែលមានការទទួលស្គាល់ពីមជ្ឈដ្ឋានជុំវិញខ្លួន។

នៅឆ្នាំ២០១៦ លោកចាប់ផ្ដើមសេវាកម្មជួយទិញទំនិញពីប្រទេសចិនដែលជាអាជីវកម្មបម្រើសេវាកម្មដំបូងគេបំផុតនៅប្រទេសកម្ពុជា។ ក្រោយមកលោកលោក ភុំ សុវណ្ណារ័ត្ន (Phum Sovannarath)​ក៏បន្តពង្រីកអាជីវកម្មផ្សេងទៀតរួមមាន សេវាកម្ម ធ្វើប្រេន ផ្គត់ផ្គង់គ្រឿងសម្អាងគ្រប់ប្រភេទជាលក្ខណៈឯកជន ហើយក៏មានលទ្ធភាពបង្កើតប្រេនសាប៊ូកក់សក់ដោយខ្លួនឯងឈ្មោះថា U-Well ដែលកំពុងមានប្រជាប្រិយភាពនៅលើទីផ្សារ។

លោក ភុំ សុវណ្ណារ័ត្ន (Phum Sovannarath) បានឲ្យ Fresh News Plus ដឹងថា ទម្រាំមកដល់ចំណុចនេះ លោកបានតស៊ូ ជំនះរាល់ឧបសគ្គ ធ្លាប់គេពេបជ្រាយ មាក់ងាយថា ជាមនុស្សប្រុស បែរជាទៅប្រកបជំនួញគ្រឿងសម្អាងទៅវិញ។ លោកខំខាំមាត់សង្កត់ចិត្ត ហើយខ្នះខ្នែងពង្រឹងជំនួញមួយនេះរហូតបានជោគជ័យពិតប្រាកដមែន។

លោក ភុំ សុវណ្ណារ័ត្ន (Phum Sovannarath) បន្ថែមថា «ខ្ញុំចាប់ផ្តើមការរកសុីដំបូងពីបាតដៃទទេ ព្រោះខ្ញុំជាមនុស្សម្នាក់ដែលជឿជាក់លើមនោគមវិជ្ជា ខ្លួនទីពឹងខ្លួន ដោយមិនប្រើប្រាស់ទុនដែលគ្រួសារបានបំរុងទុកឲ្យឡើយ ពោលគឺចាប់ផ្តើមជំនួញដំបូងដោយប្រើប្រាស់ទំនុកចិត្តជាដើមទុនសម្រាប់វិនិយោគ»

ក្រោយពីការខំប្រឹងប្រែងអស់ជាច្រើនឆ្នាំ លោក ភុំ សុវណ្ណារ័ត្ន (Phum Sovannarath) បានពង្រីកអាជីវកម្ម និងមានលទ្ធភាពជួយដល់សង្គមជាតិតាមរយៈមូលនិធីសប្បុសធម៌របស់ខ្លួន ជាមួយនឹងការឧបត្ថម្ភនូវ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាទៅកាន់ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ជនទីទ័លក្រ និងមជ្ឈមណ្ឌលមនុស្សធម៌នានារួមមាន អង្គការកុមារកំព្រារពន្លឺអានាគត, មជ្ឈមណ្ឌលកុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប, ជនរងគ្រោះដោយសារគ្រោះទឹកជំនន់ស្ថិតនៅខេត្តបន្ទាយមានជ័យ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោហៅកាត់ថា TYDA, ក្រសួងសុខាភិបាល, កាកបាទក្រហមកម្ពុជា, លោកតាសុីក្លូ និងជនចាស់ជរាគ្មានទីពឹង, សាលារៀន, មន្ទីរពេទ្យ -ល-។

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ លោក ភុំ សុវណ្ណារ័ត្ន (Phum Sovannarath) បានបើកសម្ពោធ មូលនិធិមនុស្សធម៌បុីមែក ក្នុងគោលបំណងកៀគរជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានដើម្បីជួយទៅដល់ជនក្រីក្រ ដែលមានការចូលរួមពីសំណាក់សប្បុរសជន និងតារាសិល្បៈជួរមុខជាច្រើននាក់។

នៅមិនទាន់អស់ទេ លោក ភុំ សុវណ្ណារ័ត្ន (Phum Sovannarath) បានប្រើប្រាស់បណ្តាញសង្គម TikTok (phumsovannarath) មានអ្នកតាមដាន 3.2M កៀរគរសប្បុរសជន ចូលរួមមហាព្រឹត្តិការណ៍សិល្បៈវប្បធម៌ដើម្បីមនុស្សធម៌ ដែលជាកម្មវិធីបង្ហាញពីវប្បធម៌ខ្មែរ រួមមានការដើរលើកំរាលព្រំក្រហមដោយប្រើប្រាស់សុីក្លូជាយានជំនិះ, ការតាំងបង្ហាញផលិតផលច្នៃចេញពីត្នោត (ទឹកត្នោត ទូក មួកស្លឹកត្នោត ផ្លែត្នោត), ការសម្តែងនូវគុនល្បុក្កតោ, សិល្បៈចាបុីដងវែង និងការតាំងបង្ហាញស្មុគ្មល្ខោនបុរាណ។ កម្មវិធីនេះដែរ ចូលរួមដោយសិល្បៈករ សិល្បការិនីជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងរៃអង្កាសថវិកាសម្រាប់ជួយប្រជាជនទីទ័លក្រ។

សម្មិទ្ធផលសប្បុរសធម៌ ច្រើនរាប់មិនអស់របស់លោក ភុំ សុវណ្ណារ័ត្ន (Phum Sovannarath) បានធ្វើអោយលោកទទួលបានការប្រោសប្រទាននូវគ្រឿងឥស្សរិយយសធំៗចំនួន២ ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ពោលគឺព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឈន៍ (០៨ មេសា ២០២១) និង សម្តេចព្រះមហាក្សត្រីយានី ព្រះសុីសុវត្ថិ មុនីវង្ស កុសុមៈនារីរត្ន័ (១៦ ឧសភា ២០២៣)៕