(ភ្នំពេញ)៖ បេសកកម្មដ៏មមាញឹកនារដូវបុណ្យភ្ជុំបិណ្ឌរបស់ CAMBODIA BEER ក្នុងការស្វែងរកអតិថិជនកំពូលសំណាងសម្រាប់ឈ្នះរង្វាន់រថយន្តទំនើប Ford Ranger ស៊េរីថ្មី ៥គ្រឿង និង រង្វាន់ខុនដូដ៏ល្អប្រណីតរបស់ជីបម៉ុងលែនតម្លៃខ្ទង់ ៨ម៉ឺនដុល្លារ ២យូនីត សម្រេចបាន ៧០% ហើយ ដោយរកឃើញម្ចាស់រថយន្ត ៤នាក់ និង ម្ចាស់ខុនដូ ១នាក់ ក្នុងរយៈពេលមិនដល់ ២សប្តាហ៍នោះទេ។ 

អតិថិជនមហាសំណាងដែលបានឈ្នះរថយន្ត Ford Ranger ស៊េរីថ្មី ទាំង ៤រូប មាន៖ 

១) លោក គ្រឹន តុំ រស់នៅទីក្រុងភ្នំពេញ
២) លោក កែវ សមសក្តិ រស់នៅខេត្តសៀមរាប
៣) លោក បូ ទីគួន រស់នៅខេត្តបន្ទាយមានជ័យ និង
៤) លោក អ៊ាប សុភ័ក្រ រស់នៅខេត្តកំពង់ចាម ។

អតិថិជនមហាសំណាងដែលបានឈ្នះខុនដូប្រណីតជីបម៉ុងលែន លោក សំអុល សំណាង រស់នៅខេត្តកណ្តាល។

រោងចក្រ ខ្មែរ ប៊ែវើរីជីស ទទួលបានពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតលកម្មលំដាបពិភពលោក និងមានវិញ្ញាបនបត្រ ISO ដល់ទៅពីរធំៗ គឺ ISO 9001 បញ្ជាក់ពីគុណភាព និង ISO 14001 បញ្ជាក់ពីការគ្រប់គ្រងប្រព័ន្ធបរិស្ថាន។ ជាពិសេសគ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាសសរុប ៣៣គ្រឿង ច្រើនជាងគេក្នុងប្រទេសកម្ពុជាពីស្ថាប័នអន្តរជាតិ Monde Selection ដែលបញ្ជាក់ថាផលិតផល ខ្មែរ ប៊ែវើរីជីស ពិតជាមានគុណភាពល្អ និងផលិតស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ 

ដូចនេះហើយបានជា រោងចក្រ ខ្មែរ ប៊ែវើរីជីស ហ៊ានបើកចំហរោងចក្ររបស់ខ្លួនចូលទស្សនា ដែលបង្ហាញពីតម្លាភាពនៃការផលិតលើប្រភពគ្រឿងផ្សំល្អបំផុត គ្រឿងចក្រទំនើប និងច្ចេកវិទ្យាចុងក្រោយ ដើម្បីឱ្យអតិថិជនមានទំនុកចិត្តកាន់តែខ្ពស់ទៅលើផលិតផល។ ដូចគ្នាទៅនឹងការចែករង្វាន់របស់ ខ្មែរ ប៊ែវើរីជីស ក៏មានតម្លាភាពដូចគ្នា ដែលស្តែងឱ្យឃើញថាជារង្វាន់ពិត ឈ្នះពិត និងចែកពិត។ ជាពិសេស ចែកជូនផ្ទាល់ដៃដល់អតិថិជនតែម្តង។

សូមអបអរសាទរដល់អតិថិជនកំពូលសំណាង CAMBODIA BEER ទាំង ៥នាក់! នៅសល់រង្វាន់ឡាន ១គ្រឿង និងខុនដូ ១យូនីតទៀត! តើអ្នកណាជាអតិថិជនកំពូលសំណាងបន្ទាប់?, ៕

CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់កាន់តែអស្ចារ្យ! 
ពិសាដោយការទទួលខុសត្រូវ