(ប៉ារីស)៖ អតីតអ្នកគ្រូបង្គោលក្លិប Paris Saint-Germain លោក Christopher Galtier បានវិលត្រឡប់ចូលបម្រើការងារជាអ្នកចាត់ការវិញ ក្នុងរយៈពេល ៣ខែ បន្ទាប់ពីចាកចេញពីក្លិបជើងឯកបារាំង ដោយត្រូវបានតែងតែងជាអ្នកចាត់ការក្លិប Al Duhail លេងក្នុងលីគកំពូលកាតា។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។

លោក Galtier វ័យ ៥៧ឆ្នាំ បានឈ្នះពានរង្វាន់ Ligue 1 ជាមួយក្លិប PSG។

នៅក្លិប Al Duhail លោកនឹងទទួលដឹកនាំក្រុម ដែលក្នុងនោះរួមទាំងមានអតីតកីឡាករសំខាន់របស់ក្លិប Liverpool និង Barcelona គឺកីឡាករ Philippe Coutinho ផងដែរ។

លោក Galtier បានស្នងតំណែងពីលោក Hernan Crespo បន្ទាប់ពីក្លិបបានចែកផ្លូវគ្នា ជាមួយនឹងអតីតកីឡាករអន្តរជាតិអាហ្សង់ទីន ដែលបានឈ្នះពានរង្វាន់លីគជាមួយក្លិប Al Duhail កាលពីរដូវកាលមុន។

សូមជម្រាបថា ក្លិបដែលដឹកនាំដោយបុរសសញ្ជាតិបារាំងរូបនេះ នឹងត្រូវជួបក្លិប Al Nassr ដែលមានកីឡាករ Cristiano Ronaldo និងកីឡាករ Sadio Mane ក្នុងក្របខណ្ឌ AFC Champions League វគ្គជម្រុះក្នុងពូលនាចុងខែនេះ៕