(ភ្នំពេញ)៖ ការសម្រុករយៈពេល ៩០នាទីពេញរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងប៉ាគីស្ថាន បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នាគឺ ០-០ សម្រាប់ជើងទី១ នៃវគ្គជម្រុះបឋមប្រចាំទ្វីបអាស៊ី ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។

ការប្រកួតដែលចាប់ផ្តើមនាម៉ោង ៧យប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញនោះ បានត្រឹមធ្វើឲ្យអ្នកទស្សនាផ្ទាល់ប្រមាណ ១១,៧១៨នាក់បុកពោះម្តងម្កាល ជាមួយឱកាសស៊ុត On target តិចតួចដូចគ្នា។

សូមបញ្ជាក់ផងដែរថា ជំនួបកាត់សេចក្តីជើងទី២ នឹងធ្វើឡើងនៅទីក្រុង អ៉ីស្លាមម៉ាបាដ ប្រទេសប៉ាគីស្ថាន នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងការប្រជែងកៅអីឡើងទៅវគ្គចែកពូលក្នុងជុំទី២ វគ្គជម្រុះប្រចាំទី្វបអាស៊ីជាបន្តទៀត៕