(ភ្នំពេញ)៖ លែងជាបញ្ហាសម្រាប់តម្រូវការថវិកាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដោយធនាគារ វីង បានផ្តល់ជូនអតិថិជនក្នុងការស្នើ កម្ចី វីង ឌីជីថលឡូន ដែលចំណាយពេលត្រឹមតែ២នាទីប៉ុណ្ណោះ នឹងអាចទទួលបានកម្ចីភ្លាមៗ ជាមួយនឹងទំនុកចិត្តខ្ពស់ព្រោះថា វីង ឌីជីថលឡូន គឺជាកម្ចីស្របច្បាប់ ហើយថែមទាំងផ្តល់អត្រាការសមរម្យសម្រាប់អ្នកប្រើប្រាស់ផងដែរ។

វីង ឌីជីថលឡូន គឺសេវាកម្មផ្តល់កម្ចីតាមប្រព័ន្ធឌីជីថលរបស់ធនាគារ វីង ត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួល រហ័ស និងសុវត្ថិភាព ទៅដល់អ្នកប្រើប្រាស់ដែលអាចដាក់សំណើកម្ចីបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

អតិថិជនអាចស្នើទំហំកម្ចីជាមួយវីង ឌីជីថលឡូន រហូតដល់៥ម៉ឺនដុល្លារអាមេរិក ដោយមិនទាមទារឯកសារស្មុគស្មាញ ទ្រព្យធនា ឬអ្នកធានា ហើយថែមទាំងមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរមកកាន់ទីតាំងរបស់ធនាគារ វីង ណាមួយនោះឡើយ។

ដើម្បីស្នើកម្ចី វីង ឌីជីថលឡូន អតិថិជនរបស់ធនាគារ វីងអាចធ្វើការស្នើតាមរយៈ Wing Bank App ឬស្នើតាមរយៈបណ្តាញរបស់ធនាគារ វីង ឬស្កេនឃ្យូអកូដ (QR Code) ដែលមានបិទនៅតាមទីតាំងរបស់បណ្តាញធនាគារ វីងនៅទូទាំងប្រទេសកម្ពុជា។

ចំណុចដែលធ្វើឲ្យ វីង ឌីជីថលឡូនលេចធ្លោជាងគេនៅប្រទេសកម្ពុជានោះគឺអតិថិជនអាចមានលទ្ធភាពទទួលបានកម្ចីភ្លាមៗ ជាពិសេសសម្រាប់អ្នកប្រើប្រាស់សេវាបើកប្រាក់បៀវត្សតាមរយៈធនាគារ វីង ឬជាអតិថិជនដែលប្រើប្រាស់សេវាកម្មវីងជាញឹកញាប់មានដូចជា៖ ការបង់ទឹកភ្លើង បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងការវេប្រាក់ចេញ-ចូល ឬធ្វើប្រិតបត្តិការផ្សេងៗទៀតតាមរយៈ Wing Bank App។

សម្រាប់អតិថិជនដែលមិនទាន់មានលក្ខណ្ឌគ្រប់គ្រាន់ក្នុងការដាក់ស្នើកម្ចីវីង ឌីជីថលឡូន ធនាគារ វីង លើកទឹកចិត្តដល់អតិថិជនបន្តប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង តាមរយៈ Wing Bank App ឲ្យបានញឹកញាប់ នោះនឹងអាចស្នើកម្ចីនេះបានក្នុងរយៈពេលដ៏ខ្លីខាងមុខ៕

អតិថិជនដែលមាន Wing Bank App ស្រាប់នៅលើទូរស័ព្ទដៃ សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីចូលទៅស្នើកម្ចី វីង ឌីជីថលឡូនឥឡូវនេះ!
https://wingmoney.onelink.me/oCM5/dlpr 
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣ ៩៩៩ ៩៨៩