(ភ្នំពេញ)៖ អ្នកខិតខំធ្វើការរៀងរាល់ថ្ងៃ គឺដើម្បីអនាគតដ៏ល្អសម្រាប់គ្រួសារ និងការចូលនិវត្តមួយសម្រាប់ខ្លួនអ្នកមែនទេ? ប៉ុន្តែតើអ្នកធ្លាប់គិតពីការរៀបចំគម្រោងហិរញ្ញវត្ថុ សម្រាប់ចូលនិវត្តន៍ហើយឬនៅ? ពីព្រោះដើម្បីសម្រេចនូវគោលដៅចូលនិវត្តន៍ឱ្យទាន់ពេលវេលាដែលបានគ្រោងទុក អ្នកត្រូវមានគម្រោងច្បាស់លាស់មួយ។

នេះជាគន្លឹះឆ្លាតវៃ ដើម្បីជួយអ្នករៀបចំផែនការសម្រាប់ថវិកាចូលនិវត្តន៍របស់អ្នក៖

* ស្វែងយល់ពីហិរញ្ញវត្ថុរបស់អ្នកបច្ចុប្បន្ន៖ អ្នកត្រូវដឹងឱ្យបានច្បាស់ពីចំណូល ចំណាយ និងបំណុលដែលអ្នកមាននាពេលបច្ចុប្បន្ន ដើម្បីភាពងាយស្រួលក្នុងការគិតគូរនិងរៀបចំជំហានបន្ទាប់ ថាអ្នកត្រូវរកចំណូលបន្ថែមប៉ុន្មាន ត្រូវកាត់បន្ថយចំណាយប៉ុន្មាន និងត្រូវសន្សំប៉ុន្មានរាល់ខែ ទើបមិនប៉ះពាល់ដល់គម្រោងសន្សំ ឬការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក និងអាចសម្រេចគោលដៅចូលនិវត្តន៍ឱ្យទាន់ពេលវេលាដែលបានគ្រោងទុកជៀសវៀងការមានសម្ពាធពេលខ្វះខាតហិរញ្ញវត្ងុ។

* កំណត់គោលដៅចូលនិវត្តន៍៖ តើអ្នកចង់ចូលនិវត្តន៍នៅអាយុប៉ុន្មាន ហើយត្រូវការថវិកាប៉ុន្មានសម្រាប់ចូលនិវត្តន៍? ដើម្បីធ្វើអ្វីខ្លះ? ដើម្បីធ្វើដំណើរកម្សាន្តជុំវិញពិភពលោក ទិញផ្ទះទីពីរ ផ្គត់ផ្គង់គ្រួសារ ឬទុកជាមរតកសម្រាប់កូនចៅរបស់អ្នក? នេះគឺជាសំនួរដែលអ្នកត្រូវគិតនៅពេលកំណត់គោលដៅចូលនិវត្តន៍របស់អ្នក ធ្វើដូចនេះនឹងអាចជួយអ្នកគិតគូរច្រើនជាងមុន មុនសម្រេចចិត្តចំណាយថវិកាលើអ្វីមួយ។

* រៀបចំគម្រោងនិងអនុវត្តតាមផែនការ៖ អ្នកអាចយកអាយុដែលអ្នកចង់ចូលនិវត្តន៍ទៅដកនឹងអាយុបច្ចុប្បន្ន ដើម្បីរករយៈពេលដែលអ្នកមានក្នុងការសម្រេចគោលដៅចូលនិវត្តន៍របស់អ្នក។

ឧទាហរណ៍៖ អ្នកចង់ចូលនិវត្តន៍នៅអាយុ ៥០ឆ្នាំ ហើយអាយុអ្នកបច្ចុប្បន្នគឺ ២៣ឆ្នាំ។ ៦០ឆ្នាំ (អាយុចង់ចូលនិវត្តន៍) - ២៣ឆ្នាំ (អាយុបច្ចុប្បន្ន) = ៣៧ឆ្នាំ ដើម្បីសម្រេចគោលដៅចូលនិវត្តន៍របស់អ្នក។

បន្ទាប់មកយកចំនួនថវិកាសម្រាប់ចូលនិវត្តន៍របស់អ្នក មកចែកជាមួយរយៈពេលដែលអ្នកមានក្នុងការសម្រេចគោលដៅចូលនិវត្តន៍របស់អ្នក ដើម្បីឱ្យដឹងថាអ្នកត្រូវសន្សំថវិកាប៉ុន្មានក្នុងមួយឆ្នាំទើបអាចសម្រេចគោលដៅចូលនិវត្តន៍បាន។

ឧទាហរណ៍៖ អ្នកចង់ចូលនិវត្តន៍ជាមួយទឹកប្រាក់ $១០០,០០០ ហើយអ្នកមានរយៈពេល ៣៧ឆ្នាំ។ $១០០,០០០ (ទឹកប្រាក់សម្រាប់ចូលនិវត្តន៍) - ៣៧ឆ្នាំ (រយៈពេលសម្រេចគោលដៅចូលនិវត្តន៍) = $២,៧០៣ ក្នុង១ឆ្នាំ។

* បង្កើនប្រាក់បន្ថែមពីប្រាក់សម្រាប់ចូលនិវត្តន៍៖ ជៀសវាងទុកថវិកាចូលនិវត្តន៍ចោលក្នុងគណនីធនាគារធម្មតា ដោយប្តូរមកបង្កើនប្រាក់បន្ថែម ជាមួយគណនីបញ្ញើដែលផ្តល់អត្រាការប្រាក់ខ្ពស់ និងមានសុវត្ថិភាព រួមនឹងអត្ថប្រយោជន៍បន្ថែមជាច្រើនទៀត។ អ្នកអាចបើកគណនីបញ្ញើមានកាលកំណត់ ដោយខ្លួនឯងបានយ៉ាងងាយស្រួលនិងឥតគិតថ្លៃ តាមរយៈកម្មវិធីទូរស័ព្ទ Chip Mong Bank App របស់ធនាគារ ជីប ម៉ុង។ លើសពីនេះអ្នកអាចបិទគណនីបានដោយមិនមានគិតថ្លៃពិន័យ ជាពិសេសអ្នកអាចទទួលបានអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា ស្របទៅតាមលក្ខខណ្ឌរបស់ធនាគារទៀតផង៕

សម្រាប់ព័ត៌មានបន្ថែមពីអត្រាការប្រាក់៖ https://www.chipmongbank.com/en/business/term-deposit
*វិធីបើកគណនីបញ្ញើមានកាលកំណត់៖ https://www.youtube.com/watch?v=lmM0n5PRCfk