(ក្រុងឡុងដ៍)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អង់គ្លេស FA ទំនងជាមិនបើកភ្លើងនៅក្លោងទ្វារកីឡដ្ឋាន Wembley ដូចពណ៌ទង់ជាតិប្រទេសអ៉ីស្រាអែលឡើយ ដោយសារតែការព្រួយបារម្ភរឿងសុខសុវត្ថិភាព។ នេះបើយោងតាមការចេញ ដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កន្លងមកនៅកីឡដ្ឋានជាតិ Wembley ស្ថិតក្នុងទីក្រុង London មួយនេះ តែងតែបញ្ចេញនូវពណ៌ផ្សេងៗទៅតាមកម្មវិធីបុណ្យ និងសោកនាដកម្មផងដែរមានដូចជា ការចូលរួមមរណៈទុក្ខអ្នកស្លាប់ដោយសារកូវីដ-១៩ និងពណ៌ទង់ជាតិអ៊ុយក្រែនជាដើម ដែលត្រូវបានរុស្ស៊ីយារយីទឹកដីផងនោះ។

យ៉ាងនេះក្តី តាមរយៈលិខិតរបស់រាជរដ្ឋាភិបាលអង់គ្លេសមួយច្បាប់ដែលផ្ញើទៅកាន់ FA ក៏មិនបានស្នើសុំឲ្យមានការបើកភ្លើងពណ៌ដូចទង់ជាតិអ៉ីស្រាអែល ក្នុងន័យបង្ហាញពីការគាំទ្រជនរងគ្រោះនៃប្រទេសនេះ ពីការវាយប្រហារដោយក្រុមហាម៉ាស់ប៉ាឡេស្ទីននោះទេ។

ក៏ប៉ុន្តែការស្មឹងស្មាធ ១នាទី នឹងនៅតែបន្តធ្វើឡើង ដើម្បីជាសារសន្តិភាព សាមគ្គីភាពដល់ប្រជាជនអ៉ីស្រាអែល មុនពេលចាប់ផ្តើមប្រកួតរវាងអង់គ្លេស និងអូស្រ្តាលីនៅរាត្រីថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣៕