(ហាន់ចូវ)៖ កីឡាករវាយសីជម្រើសជាតិកម្ពុជា សុខ រីករាយ បានអស់ឱកាសឡើងវគ្គបន្ដ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ក្រោយប្រកួតចាញ់កីឡាករជើងខ្លាំងម្ចាស់ផ្ទះ Shi Yuqi ដោយលទ្ធផល ២-០ ក្នុងវគ្គ ១៦នាក់ចុងក្រោយ (១/៨) នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ។

ការប្រកួតវិញ្ញាសាឯកត្តជនបុរសនេះ សុខ រីករាយ ធ្លាប់ធ្វើបានយ៉ាងល្អក្នុងវគ្គ ៦៤នាក់ និងវគ្គ ៣២នាក់ចុងក្រោយ ដោយបានទម្លាក់កីឡាករទីម័រខាងកើត និងអ៊ីរ៉ង់ ។ ប៉ុន្ដែនៅវគ្គ ១/៨ ផ្ដាច់ព្រ័ត្រខាងលើនេះ រូបគេមិនអាចទម្លាក់កីឡាករ Shi Yuqi ដែលជាម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៩ និងកំពុងឈរចំណាត់ថ្នាក់លេខ៦ ពិភពលោកនាពេលបច្ចុប្បន្ននេះបានឡើយ ដោយប្រកួតវគ្គទី១ ចាញ់ពិន្ទុ ២១-៥ និងប្រកួតវគ្គទី២ ចាញ់ពិន្ទុ ២១-៨ ។

ខាងក្រោមនេះ គឺជាសកម្មភាពប្រកួត រវាងកីឡាករកម្ពុជា សុខ រីករាយ និងជើងខ្លាំងចិន Shi Yuqi៖