(ភ្នំពេញ)៖ គិតត្រឹមសប្តាហ៍ទី៧ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២៤ កីឡាករ MARCUS WARREN HABER របស់ក្លិបព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរកំពូលតារាង ដោយរកបានគ្រាប់បាល់ច្រើនជាងគេចំនួន ១១គ្រាប់ ក្នុងចំណោមកីឡាករទាំង ៨រូប ដែលមកពីបណ្តាក្លិបផ្សេងៗគ្នាជាបណ្តោះអាសន្ន។

ខាងក្រោមនេះជាតារាងលេខរៀងកីឡាករដែលរកគ្រាប់បានបាល់ស៊ុតបញ្ចូលទីច្រើនជាងគេ ជាបណ្តោះអាសន្ននោះរួមមាន៖
១៖ កីឡាករ MARCUS WARREN HABER ពាក់លេខ៩៩ មកពីក្លិបព្រះខ័នរាជស្វាយរៀង រកបាន ១១គ្រាប់។
២៖ កីឡាករ NIETO RONDON ពាក់លេខ១០ របស់ក្លិបភ្នំពេញក្រោន រកបាន ៥គ្រាប់។
៣៖ កីឡាករ BASTOS JONATA ពាក់លេខ១៣ របស់ក្លិបវិសាខា រកបាន ៥គ្រាប់។
៤៖ កីឡាករ YOSHIHAMA RYOHEI ពាក់លេខ៤១ របស់ក្លិបបឹងកេត រកបាន ៥គ្រាប់។
៥៖ កីឡាករ GOLUBOVIC STEFAN ពាក់លេខ២៧របស់ក្លិបបឹងកេត រកបាន ៤គ្រាប់។
៦៖ កីឡាករ MARQUES MARCIO ពាក់លេខ១៤ របស់ក្លិបណាហ្គា រកបាន ៤គ្រាប់។
៧៖ កីឡាករ ផាន សុផេន ពាក់លេខ១០ របស់ក្លិបព្រៃវែង រកបាន ៤គ្រាប់។
៨៖ កីឡាករ SHIMIZU SHINTARO ពាក់លេខ២១ របស់ក្លិបភ្នំពេញក្រោន រកបាន ៤គ្រាប់។

សូមបញ្ជាក់ផងថា គិតត្រឹមសប្តាហ៍ទី៧ ក្នុងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាលនេះ ក្លិបព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរនាំមុខកំពូលតារាងបណ្តោះអាសន្ន កំពុងរកបាន ២១ពិន្ទុ បន្ទាប់ពីបានយកឈ្នះគូប្រជែងក្រុមព្រៃវែង ក្នុងលទ្ធផល ៥-៣ កាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣