(ឡុងដ៏)៖ ការប្រកួតវគ្គចែកពូល A នៃពានរង្វាន់ក្របខណ្ឌលីគអឺរ៉ុប UEFA Champions League ក្នុងប្រកួតទី២ ខ្សែប្រយុទ្ធ Mauro Icardi បានស៊ុតជួយឲ្យក្រុម Galatasaray យកឈ្នះក្រុមម្ចាស់ផ្ទះ Manchester United ៣-២ ដែលធ្វើឲ្យក្លាយជាលទ្ធផលយ៉ាងអាក្រកមួយរបស់អ្នកចាត់ការបិសាចក្រហម លោក Erik Ten Hag ដោយមិនទាន់ស្គាល់ឈ្នះក្នុងវគ្គចែកពូលនេះ ឈរនៅបាតតារាង។

ស្ថិតក្នុងការប្រកួតក្លិប Man United បាននៅសល់គ្នាតែ ១០នាក់នោះទេ ចាប់ពីនាទី៧៧ ក្រោយពេលអជ្ញាកណ្តាលផ្តល់កាតក្រហមទៅកាន់ខ្សែបម្រើ Casemiro ដែលបង្កកំហុសទៅលើខ្សែប្រយុទ្ធ Dires Mertens ជាឱកាសល្អរបស់ Icardi ក្នុងការស៊ុតបាល់ពិន័យ ១១ម៉ែត្រ តែធ្វើមិនបានសម្រេចនោះទេ, ក្រោយពេលត្រូវក្លិប Man United នាំមុន ២គ្រាប់ធ្វើបានដោយ Rasmus Hojlund។

ដ្បិត ២គ្រាប់តាមស្មើរបស់ Galatasaray ដឹកនាំដោយអ្នកចាត់ការ Okan Buruk រកបានដោយ Kerem Akturkoglu និង Wilfried Zaha ខណៈខ្សែប្រយុទ្ធ Mauro Icardi ជាស៊ុតបានគ្រាប់ជ័យជម្នះនៅនាទី៨១ ជាលទ្ធផលនាំឲ្យក្រុមឈានទៅឈរលេខ២ ក្នុងតារាងពូល A មាន ៤ពិន្ទុបណ្តោះអាសន្ន។

តាមរយៈនេះក្លិបបិសាចក្រហម Man United នៅមិនទាន់ស្គាលការឈ្នះនៅឡើយទេចំណោម ២ប្រកួតក្នុងពូល A និងនៅលីគអង់គ្លេស Premier League ក៏ទើបលេងចាញ់ Crystal Palace ផងដែរ៕

ខាងក្រោមនេះជាលទ្ធផលប្រកួតលើកទី២ ក្នុងពូល A, B, C, D នៃវគ្គចែកពូល៖