(ភ្នំពេញ)៖ ក្រុមហ៊ុន Renault បានចាប់ដៃគូជាមួយក្រុមហ៊ុន Geely របស់ប្រទេសចិន រៀបចំផែនការបង្កើតក្រុមហ៊ុនថ្មីមួយ ដែលផ្តោតទៅលើការផលិតចំហេះម៉ាស៊ីនដំណើរការដោយប្រេងឥន្ទៈ ជាមួយហ៊ាយប្រីឌ និង ហ៊ាយប្រីឌផ្លឹកអិន (អាគុយសាកភ្លើង) និងប្រអប់លេខរហូតដល់ទៅ ៥លានគ្រឿងក្នុងមួយឆ្នាំៗ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Renault បានឱ្យដឹងថា កាលពីកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនថ្មីនេះមានបំណងចង់ក្លាយជាក្រុមហ៊ុននាំមុខគេខាងផលិតម៉ាស៊ីនហាយប្រីឌជំនាន់ថ្មី និងជាដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពបំផុតលើផ្នែកប្រពន្ធ័ជំរុញនៃម៉ាស៊ីន ដើម្បីបំពេញតម្រូវការពិភពលោក ដែលនឹងកើតមានសម្រាប់រយៈប៉ុន្មានឆ្នាំខាងមុខនេះ។

«ប្រពន្ធ័ជំរុញនៃម៉ាស៊ីន» គឺសំដៅទៅលើយន្តការទាំងមូល រួមមានម៉ាស៊ីនប្រអប់លេខ ការឡេ និងប៉ុងនៃរថយន្ត ដែលធានាឱ្យរថយន្តមានចលនាទៅមុខ។ Renault និង Geely រំពឹងថាក្រុមហ៊ុនថ្មីនេះនឹងផ្គត់ផ្គង់ម៉ាស៊ីន និងគ្រឿងបន្លាស់ផ្សេងៗទៅឱ្យក្រុមហ៊ុនផលិតផលជាច្រើនក្នុងពិភពលោក រូមទាំងក្រុមហ៊ុន Volvo, Nissan and Mitsubishi, ព្រមទាំងសំរាប់រថយន្តរបស់ក្រុមហ៊ុនពួកគេផ្ទាល់ផងដែរ។

ក្រុមហ៊ុនថ្មីនេះបានរំពឹងថានឹងត្រូវការបុគ្គលិកចំនួន ១៩,០០០នាក់ នឹងមាន ១៧រោងចក្រ និងមានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍរហូតដល់ទៅចំនួន៥ ដែលលាតសន្ធឹងលើទ្វីបចំនួន ៣ នេះ។ ការបញ្ជាក់បន្ថែមរបស់ Renault។

ក្រុមហ៊ុន Geely នៅទីផ្សារភាគហ៊ុនហុងកុង បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តថ្មីដែលបង្កើតឡើងដោយបារាំង និងចិននេះ នឹងវិនិយោគរហូតដល់ទៅចំនួន 7,7 billion ឯណោះ។
ការវិនិយោគនេះនឹងរំពឹងថាត្រូវបានបញ្ចប់មុនដាច់ឆ្នាំ២០២៣នេះ នេះបើតាមការអះអាងរបស់ Renault ហើយគម្រោងនេះសូម្បីតែក្រុមហ៊ុន Saudi Aramco ដែលជាក្រុមហ៊ុនផលិតប្រេងធំជាងគេក្នុងពិភពលោក ក៏កំពុងពិចារណាវិនិយោគរួមគ្នាក្នុងគម្រោងនេះដែរ។

ក្រុមហ៊ុនវិនិយោគ Saudi Aramco អាចនឹងជួយធ្វើឱ្យក្រុមហ៊ុនថ្មីនេះរីកចម្រើន ហើយថវិកាស្រាវជ្រាវលើការសំយោគ និងឥន្ទនៈអ៊ីដ្រូសែនទាំងនេះ គឺជាគន្លឹះឈានទៅដល់កាត់បន្ថយកាបូនឌីអ៊ុកស៊ីតលើផ្នែកយាយន្ត រួមទាំងរថយន្តដែលម៉ាស៊ីនដំណើរដោយប្រេងឥន្ទនៈ។

កាលពីខែមករាកន្លងទៅ សារពត៌មាន រ៉ុយទ័របានរាយការណ៍ថា ក្រុមហ៊ុន Saudi Aramco បានពិភាក្សារជាមួយក្រុមហ៊ុន Renault របាស់បារាំង និង Geely របស់ចិន ដើម្បីទិញយកភាគហ៊ុនចំនួន ២០%នៃភាគហ៊ុនទាំងមូល នេះបើតាមប្រភពសូមមិនបញ្ចេញឈ្មោះចំនួនបីផ្សេងគ្នា៕