(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ សុទ្ធ១០០% បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង ២៨០លានដុល្លារ ក្នុងការសាងសង់ផ្សារទំនើបខ្នាតអន្តរជាតិនេះ។

គិតមកដល់បច្ចុប្បន្ននេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដំណើរការមិនទាន់បានមួយឆ្នាំទេ តែមានហាងល្បីៗទាំងជាតិ និងអន្តរជាតិ ជាង១០០ហាង ដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិមានម្ចាស់ជាកូនខ្មែរនេះ ហើយឥលូវនេះលឺដំណឹងសឹងតែមិនគួរឲ្យជឿមកថា ផ្សារទំនើបមួយនេះបាន ចំណាយថវិការសរុបជាង១លានដុល្លារ ក្នុងឱកាសអបអរខួបគម្រប់១ឆ្នាំរបស់ខ្លួន។

ចំនួនទឹកប្រាក់រហូតដល់ទៅខ្ទង់១លានដុល្លារ ដែលជាតួរលេខដ៏ខ្ពស់មួយមិនធ្លាប់មានពីមុខមកបាន ចំណាយទៅលើព្រឹត្តិការណ៍ខួបគម្រប់១ឆ្នាំរបស់ផ្សារ ទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្នុងនោះរួមបញ្ចូលនូវកម្មវិធីតាមរដូវកាល ប្រូម៉ូសិន និងរង្វាន់អស្ចារ្យជាច្រើនដែលនឹងមានឡើងចាប់ពីខែ នេះតទៅ។ ជាពិសេសនោះឥលូវនេះអតិថិជនចំណេញម្ដងគុណនឹង៣ ក្នុងឱកាសអបអរខួបគម្រប់១ឆ្នាំ របស់ផ្សារ ទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដូចជា៖ ការចាប់រង្វាន់ធំមហាសាលរថយន្តថ្មីស្រឡាង ១គ្រឿង ដែលពុំធ្លាប់មានផ្សារទំនើបណាមានពីមុនមក ប្រូម៉ូសិនរហូតដល់ ៧០% ពីហាងប្រេនល្បីៗជាច្រើន។

មិនត្រឹមតែប៉ុណ្ណឹងទេរាល់ វិក្កយបត្រដែលបានចំណាយនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល របស់អតិថិជនបូកបញ្ចូលគ្នា ចាប់ពី៥០ដុល្លារឡើងទៅក្នុងថ្ងៃតែមួយលោកអ្នកនឹងទទួលបានកាតកោសផ្សងសំណាងមួយភ្លាមៗដែលរង្វាន់មានដូចជា៖ ឆត្រ, មួកការពារ, កាតាប, ធុងទឹកកក, ភួយ និងរង្វាន់ជាច្រើនទៀត។

ជាពិសេសទៅទៀតនោះ រាល់ចុងសន្លឹកកាតកោស ផ្សងសំណាងដែលបានបំពេញ ឈ្មោះនឹងពត៌មាននោះ ក៏មានជាការ ចាប់ឆ្នោតផ្សងសំណាងដែលរង្វាន់មានដូចជា៖ រថយន្ត Mitsubishi,ទូរស័ព្ទទំនើប iPhone 15 Pro Max, ទូទឹកកក, Air pod សេរីថ្មី, ម៉ាស៊ីអាំងស្ងួត, ប៉ាស JBL, ប័ណ្ណទឹកប្រាក់ និងរង្វាន់ពិសេសជាច្រើនផ្សេងទៀតថែមទៀត។ ឃើញអត់ថាចំណេញ ខ្លាំងប៉ុណ្ណា?ដូចនេះបង ប្អូនកុំភ្លេចមកចូលរួមអបអរ ក៏ដូចមកហ្សបភីងសម្រាប់ឱកាសបុណ្យ ភ្ជុំបិណ្ឌប្រពៃណីខ្មែរ រួមទាំងឈ្នះរង្វាន់ជាមួយខួបគម្រប់១ឆ្នាំ ដ៏អស្ចារ្យចាប់ពីថ្ងៃនេះតទៅ៕

ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ទាំងបីសាខា៖

* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៊ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖

* លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888(ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
* លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
* លេខទូរស័ព្ទ៖ 067 666 248 (ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល)
* តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails