(ភ្នំពេញ)៖ មួយកៅអីពី Blind Audition ក៏ពិតមែន តែគ្រប់គ្រាន់សម្រាប់បេក្ខនារីវ័យក្មេង លឹម សេរីហាន់នីកា ក្នុងការដណ្តើមយកការគាំទ្រពីទស្សនិកជន និងពានរង្វាន់ The Voice Cambodia រដូវកាលទី៣។ 

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមចូលរួមអបអរសាទរដល់ កញ្ញា លឹម សេរីហាន់នីកា ដែលបានក្លាយជាម្ចាស់ពានរង្វាន់របស់កម្មវិធី The Voice Cambodia រដូវកាលទី៣ ជាមួយនឹងប្រាក់រង្វាន់ ១៥០លានរៀល និង ផលិតផល ខ្មែរ ប៊ែវើរីជីស ១០០កេស ដែលមាន CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, និងភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី។ 

ក្រៅពីនេះ ផលិតផលទាំង ៣ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានធ្វើការឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្តសរុប ៦០លានរៀល និង ផលិតផល ខ្មែរ ប៊ែវើរីជីស សរុប ១៥០កេស ទៅកាន់បេក្ខជន/បេក្ខនារី ចំនួន ៣រូបទៀតរួមមាន៖ បេក្ខនារី គឹម សុវណ្ណ កូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា, បេក្ខជន សួន សុវណ្ណចន្នី កូនក្រុមរបស់រគ្រូបង្វឹក ណុប បាយ៉ារិទ្ធ, និង បេក្ខជន សាល បាទី កូនក្រុមរបស់គ្រូបង្វឹក ឆន សុវណ្ណារាជ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងស្ថានីយទូរទស្សន៍ហង្សមាសនឹងពាំនាំកម្មវិធីលំដាប់អន្តរជាតិដែលថ្មី និងប្លែក ជាបន្តបន្ទាប់ទៀតសម្រាប់បងប្អូនទស្សនិកជន៕

ដើម្បីទទួលបានព័ត៌មាន សូមតាមដានហ្វេសប៊ុសផេកផ្លូវការ៖
CAMBODIA BEER៖ https://www.facebook.com/cambodiabeer 
ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia
ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី៖​ https://www.facebook.com/ExprezCambodia