(ភ្នំពេញ)៖ ការប្រកួត WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរ យ័ន្ត៨ទិស» កាលពីថ្ងៃទី៣០ ខែកញ្ញា ទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់បងប្អូនដែលជាអ្នកគាំទ្រគុនខ្មែរនៅស្ថានីយទូរទស្សន៍ ថោន ហើយវាគឺពិតជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលជម្រុញប្រដាល់គុនខ្មែរឱ្យមានភាពកាន់តែល្បីល្បាញទៅកាន់ប្រទេសដទៃទូទាំងសកលលោក តាមរយៈការប្រកួតដណ្តើមខ្សែក្រវាត់ IPCC ពិភពលោកទទួលស្គាល់ដោយស្ថាប័នកីឡាអន្តរជាតិធ្វើឱ្យការប្រកួតមានរឹតតែមានតម្លៃ និងជាកិត្តិយសសម្រាប់កីឡាករជាតិ និងអន្តរជាតិ ដែលបានចូលរួមប្រកួតមហាព្រឹត្តិការណ៍នេះ។ 

ក្នុងការប្រកួតនោះផងដែរ ភេសជ្ជៈប៉ូវកម្លាំង វើក បានចូលរួមអបអរសាទរដល់កីឡាករប្រដាល់ ៤រូប ដែលបានដណ្តើមយកខ្សែក្រវាត់ពិភពលោកពី WURKZ ប្រដាល់គុនខ្មែរ រួមមាន៖

* ១៖ កីឡាករ ផល សោភ័ណ្ឌ ប្រកួតឈ្នះ កីឡាករ ឆាងភឿក ចេស្តា, ក្លាយជាម្ចាស់ខ្សែក្រវាត់ IPCC WURKZ WORLD KUN KHMER ជាមួយទឹកប្រាក់ ១២លានរៀល ឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក 

* ២៖ កីឡាករ រឿង សោភ័ណ្ឌ ប្រកួតឈ្នះ កីឡាករ ហីរ៉ូយូគី អីហារ៉ា, ក្លាយជាម្ចាស់ខ្សែក្រវាត់ IPCC WURKZ WORLD KUN KHMER ជាមួយទឹកប្រាក់ ១២លានរៀល ឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក 

* ៣៖ កីឡាករ ធឿន ធារ៉ា ប្រកួតឈ្នះ កីឡាករ សាប្រី ប៊ីហ៊ីយីណា, ក្លាយជាម្ចាស់ខ្សែក្រវាត់ IPCC INTERCONTINENTAL ជាមួយទឹកប្រាក់ ១២លានរៀល ឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក 

* ៤៖ កីឡាករ បានាសាក់ ប៉ាវ៉េល ប្រកួតឈ្នះ កីឡាករ ព្រំ សំណាង, ក្លាយជាម្ចាស់ខ្សែក្រវាត់ IPCC INTERCONTINENTAL ជាមួយទឹកប្រាក់ ១២លានរៀល ឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក ។ 

ដោយភាពស្វិតស្វាញពីកីឡាករទាំងអស់ក្នុងការប្រកួតដ៏ក្តៅគគ្រុក ភេសជ្ជៈប៉ូវកម្លាំង វើក ក៏បានឧបត្ថម្ភលុយសុទ្ធបន្ថែមទៅលើកីឡាករប្រដាល់គុនខ្មែរកម្ពុជាសរុប ១០លានរៀល ជាការលើកទឹកចិត្ត រួមទាំងប្រាក់ឧបត្ថម្ភជាច្រើនទៀតដល់គ្រូបង្វឹក និងអាជ្ញាកណ្តាលជាតិ និងអន្តរជាតិ ដែលចូលរួមវិនិច្ឆយការប្រកួតយ៉ាងម៉តចត់ និងសុក្រឹត។

មហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរ យ័ន្ត៨ទិស» ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក សហការជាមួយស្ថានីយទូរទស្សន៍ ថោន បង្កើតបានជាប្រវត្តិសាស្រ្តមួយទៀតហើយសម្រាប់គុនខ្មែរ ហើយភេសជ្ជៈប៉ូវកម្លាំង វើក នឹងបន្តពាំនាំយកទស្សនីយភាពកាន់តែអស្ចារ្យជាងនេះជូនទៅកាន់អ្នកគាំទ្រប្រដាល់គុនខ្មែរ៕

ទទួលបានព័ត៌មានបន្ថែម៖
ហ្វេសប៊ុកផេកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia 
តេលេក្រាមផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://t.me/WURKZCAMBODIA