(ភ្នំពេញ)៖ កម្រងរូបភាពនៃបរិយាកាសក្នុងកម្មវិធីសម្ពោធ Attitude Mom Shop នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី លោក Chanon Lukraimon និងលោកស្រី Aim Suree Khunmongkolwut នាយកប្រតិបត្តិនៃក្រុមហ៊ុន Attitude Mom & Plentitude ជាអធិបតីក្នុងពិធីបើកសម្ពោធហាងថ្មី និងនាំសារព័ត៌មាន និងភ្ញៀវកិត្តិយសមកទស្សនាសាខា ដោយប្រាប់ពីបន្ទប់ទៅតាមផ្នែកផ្សេងៗនៅក្នុងហាង។

ក្នុងពិធីនេះដែរ លោក ឆាណុន លូក្រៃអាក់ម៉ន បានថ្លែងថា Attitude Mom មើលឃើញពីបញ្ហាដែលកើតឡើងចំពោះអ្នកម្តាយក្រោយសម្រាលដែលមិនជោគជ័យ ក្នុងការបំបៅកូន ដោយទឹកដោះម្តាយ។ ដូច្នេះហើយ ទើបយើងមានបំណងផ្សព្វផ្សាយអំពីសារៈសំខាន់នៃទឹកដោះម្តាយ និងបានបង្កើតម៉ាស៊ីនបូមទឹកដោះ ដើម្បីបំពេញតម្រូវការរបស់អ្នកម្តាយសម័យថ្មី ហើយយើងក៏មានការបណ្តុះបណ្តាលទៅលើរឿងទឹកដោះម្តាយ ការថែរក្សាខ្លួនមុនពេលសម្រាលកូន និងក្រោយពេលសម្រាលទារក ការបំបៅកូនដោយទឹកដោះម្តាយ ឬប្រើម៉ាស៊ីនបូមទឹកដោះ គឺជាជំនួយការដ៏សំខាន់សម្រាប់អ្នកម្តាយសម័យទំនើបដែលត្រូវការចេញទៅធ្វើការខាងក្រៅដើម្បីផ្តល់ឲ្យ អ្នកម្តាយកម្ពុជា ទទួលបានជោគជ័យក្នុងការបំបៅកូនដោយទឹកដោះម្តាយ។

ក្នុងឱកាសនេះផងដែរ យើងក៏ទទួលបានកិត្តិយសពីនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ DITP និងលោក កែវ កញ្ញវេសនា នាយកប្រតិបត្តិនៃ Baby Outlet ដែលជានាយកប្រតិបត្តិ ឡើងនិយាយជូនពរអបអរសាទរក្នុងការបើកសាខាថ្មី។ នៅក្នុងកម្មវិធីនេះ យើងមានសិក្ខាសាលាផ្តល់ចំណេះដឹងអំពីទឹកដោះម្តាយ ដោយវេជ្ជបណ្ឌិត ឯក ម៉េងលី និង អ្នកម៉ាក់Adda angel ដែលមកចែករំលែកបទពិសោធន៍ពីអ្នកម្តាយពិតៗ​ និងប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ៥០% ដែលមានអ្នកម៉ាក់ជាច្រើនចាប់អារម្មណ៍។

Attitude Mom មិនត្រឹមតែលក់ម៉ាស៊ីនបូមទឹកដោះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានផ្តល់សេវាកម្មប្រឹក្សាដល់អ្នកម្តាយតាំងពីមុនសម្រាល និងក្រោយពេលសម្រាលកូន មានវគ្គបណ្តុះបណ្តាលដើម្បីផ្តល់ចំណេះដឹងលើផ្នែកផ្សេងៗអំពីទឹកដោះម្តាយពីអ្នកជំនាញផងដែររ។ សម្រាប់អ្នកម្តាយថ្មីថ្មោង ដែលមានការព្រួយបារម្ភអំពីវិធីបញ្ចេញទឹកដោះ ម្តាយ យើងរីករាយផ្តល់ការប្រឹក្សាដល់អ្នកម្តាយរាល់ការប្រើប្រាស់៕