(ហាន់ចូវ)៖ ក្រុមកីឡាសូហ្វតិន្នីសជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិនហើយ នៅព្រឹកថ្ងៃទី០៣ ខែតុលានេះ ខណៈលទ្ធផលបើឆាកពូល A លើវិញ្ញាសាក្រុមបុរស គឺពុំទទួលបានលទ្ធផលគាប់ប្រសើរឡើយ។

សម្រាប់ប្រកួតដំបូងនេះ ក្រុមកម្ពុជាដែលមានកីឡាករ សាយ សុចិត្រា និងកីឡាករ ឌឹម សំសុជាភារុណ បានជួបក្រុមខ្លាំងកូរ៉េខាងត្បូង ដោយរងបរាជ័យ ក្នុងលទ្ធផល ៣-០ ពោលគឺប្រកួតទី១ ចាញ់ពិន្ទុ ៥-០, ប្រកួតទី២ ចាញ់ពិន្ទុ ៤-០ និងប្រកួតទី៣ ចាញ់ពិន្ទុ ៥-០។

ដោយឡែកក្រុមកីឡាសូហ្វតិន្នីសកម្ពុជា ១ក្រុមទៀត ដែលមានកីឡាករ ចន ម៉ាដា និង កាន់ សោភ័ណ កំពុងពួតដៃគ្នាប្រកួតជាមួយក្រុមឆាយនីសតៃប៉ិ លើវិញ្ញាសាក្រុមបុរស ក្នុងពូលA ដូចគ្នា៕